សន្តិសុខសង្គម
ឃាត់ខ្លួនក្រុមចោរប្លន់ម៉ូតូ ជាបន្តបន្ទាប់ក្នុងក្រុងសៀមរាបបាន ៨ នាក់
កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៨នាក់ ករណីប្លន់ម៉ូតូរបស់ពលរដ្ឋនៅក្នុងក្រុងសៀមរាប ដែលបានគេចខ្លួនទៅរស់ខេត្តផ្សេងៗ។

លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការណែនាំពីថ្នាក់ស្នងការខេត្តនិងសម្រួលនីតិវិធីពីតំណាងអយ្យការ លោកបានបើកប្រតិបត្តិការស៊ើបអង្កេតករណី អំពើលួចមានស្ថានមានស្ថានទម្ងន់ទោស ( ប្រើហិង្សា ) កាប់នឹងកាំបិត ប្លន់យកម៉ូតូ២គ្រឿង កាលពីថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ០១ និង ៣០ នាទីទៀបភ្លឺ។

លោករសេនីយ៍ទោបានបន្តថា ឆ្លងកាត់ការស៊ើបអង្កេត និងតាមចាប់ ០៣ ខេត្ត ខេត្តកំពង់ធំ រាជធានីភ្នំពេញ និងខេត្តបាត់ដំបង និងដោយផ្អែកលើការវាយតម្លៃព័ត៌មាន និងដាក់ចេញនូវសកម្មភាពប្រតិបត្តិការ របស់លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ជាស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ជាលទ្ធផលកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានតាមចាប់បង្ក្រាបដល់ឫសគល់ និងបានឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង ចំនួន ០៥នាក់ និង បន្តការស៊ើបអង្កេតឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចំនួន ០៣នាក់បន្ថែមទៀត និង ដកហូតវត្ថុតាងម៉ូតូជារបស់ជនរងគ្រោះចំនួន ០២គ្រឿង(បាន ប្រគល់ជូនជនរងគ្រោះវិញ )និងវត្ថុតាង កាំបិតចំនួន ០១ ដែលធ្វើកម្មភាពកាប់ជនរងគ្រោះ។

លោកបន្ថែមថា ជនសង្ស័យទី ១. ឈ្មោះ ជិន ទីណា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខ របរសិស្ស បច្ចុប្បន្នរស់នៅភូមិព្រៃលាន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ២.ឈ្មោះ អាត ចំរើន ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិគោកដូង សង្កាត់ទឹនវិល ក្រុងសៀមរាប ។ ៣.ឈ្មោះ គុណ គីម ហៅយ៉ា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្នរស់នៅភូមិជប់ ឃុំចាន់ សរ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង ០៣ នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជា បានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕



អត្ថបទ៖ កុសល
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


