Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ ពីបទរំលោភសេពសន្ថវៈ

បានផុស

នៅ

បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយយោងតាមបណ្ដឹងរបស់នារីម្នាក់ ដោយចោទថាបុរសរូបនោះចាប់រំលោភនាងបានសម្រេច។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក​អធិការដ្ឋាន​ នគរបាល​ខណ្ឌដូនពេញ​ បាន​ឲ្យ​ដឹងថា​​ករណី ចាប់រំលោភ​សេពសន្ថវៈ នៅ​ចំណុច​រោង​កម្មករសំណង់​បឹងកក់ ភូមិ​ ១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​ ២៦ ខែ​វិច្ឆិកា ឆ្នាំ ​២០២១​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​ អត្តសញ្ញាណ​ជនសង្ស័យ​ឈ្មោះ BUI VAN BUT ភេទ​ប្រុស អាយុ​ ៣៤ ​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅ​រោង​កម្មករសំណង់​បឹងកក់ ភូមិ ​១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាន់​លិខិតឆ្លងដែន​លេខ​C០៣៤០៨០៤(​ឃាត់ខ្លួន​)​។​

​ជនរងគ្រោះ​ឈ្មោះ យ៉​ន ឆៃ​មួយ ភេទ​ស្រី អាយុ​ ៣៥ ​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​អនាម័យ ស្នាក់នៅ​រោង​កម្មករសំណង់​បឹងកក់ ភូមិ​ ១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​ដំណើររឿង​ហេតុ​នោះ​នៅ​ថ្ងៃទី​ ២៦ ខែវិច្ឆិកា ឆ្នាំ​ ២០២១ វេលា​ម៉ោង​ ១០ និង​ ៣០​ នាទី ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ យ៉​ន ស្រី​មួយ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ចោទប្រកាន់​ជនសង្ស័យ​ឈ្មោះ BUI VAN BUT ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​វៀតណាម ចាប់រំលោភ​សេពសន្ថវៈ នៅ​ចំណុច​រោង​កម្មករសំណង់​បឹងកក់ ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាល​វេលា​ម៉ោង​០៧ និង​ ៤០ ​នាទី នា​ថ្ងៃខែ​ឆ្នាំ​ដដែល​។

​បន្ទាប់​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ចុះ​ទៅដល់​កន្លែងកើតហេតុ​ឃើញ​ជនសង្ស័យ​ក៏​ធ្វើការ​ឃាត់ខ្លួន​នាំមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក ធ្វើការ​សាកសួរ​។​

​ក្រោយពី​សាកសួរ​ជនសង្ស័យ​ឈ្មោះ BUI VAN BUT បាន​សារភាពថា ​ខ្លួន​ពិតជា​បាន​រួមភេទ​ជាមួយ​ជនរងគ្រោះ​នៅ​ចំណុច​ខាងលើ​បានសម្រេច​ប្រាកដ​មែន កន្លងមក​ខ្លួន​ធ្លាប់បាន​រួមភេទ​ជាមួយ​ជនរងគ្រោះ​ចំនួន​០២​លើក តែ​មិន​ចាំ​ថ្ងៃ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២១​។​ ចំពោះមុខ​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ កំពុង​ប្រើប្រាស់​វិធាន​ការជំនាញ​សួរចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​តាម​នីតិវិធី​ច្បាប់​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ត្រាំ ហៅការ​​ប្រើ​ម៉ាស៊ីន​ចុះ​ហត្ថលេខា​របស់​ លោក ចូ បៃដិន ជារឿងអាស្រូវនយោបាយ​​ប្រវត្តិសាស្រ្ត​

សន្តិសុខសង្គម៥២ នាទីutes មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​លោក ពូទីន បញ្ជា លោក Shoigu ទៅ​ទស្សនកិច្ច​​កូរ៉េខាងជើង ក្រោយអ៊ុយ​ក្រែន​ប្រើដ្រូន​វាយប្រហារ​​​​​​​ខ្លាំង​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋសិក្សាជីកប្រឡាយពីទន្លេមេគង្គទៅបឹងទន្លេសាប ដើម្បីកុំឱ្យទឹកហូរចោលអស់នៅរដូវប្រាំង និងធានាតម្រូវការពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រធាន ICRC៖ តំបន់ហ្គាហ្សា អាក្រក់ជាង «នរកនៅលើដី» ទៅទៀត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១០ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម២ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រផលិតដ្រូននិងឃ្លាំងគ្រាប់អ៊ុយក្រែន ជាការសងសឹក

Sokha Hotels

ព័ត៌មានពេញនិយម