សន្តិសុខសង្គម
ចាប់បានបុរសជាប្ដី ផ្ដាច់ជីវិតប្រពន្ធនៅសៀមរាប ក្រោយរត់គេចខ្លួនមកដល់ភ្នំពេញ មួយថ្ងៃ
ព័ត៌មានបឋមដែលកម្ពុជាថ្មីទទួលបានប៉ុន្មាននាទីមុននេះ បានឱ្យដឹងថា បុរសជនសង្ស័យជាប្ដី ដែលបានអារ.ក សម្លាប់ប្រពន្ធ នៅក្បែរផ្សារដើមក្រឡាញ់ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន នៅរាជធានីភ្នំពេញ បន្ទាប់ពីរត់គេចខ្លួនបានមួយថ្ងៃ។

សូមជំរាបថា ជនរងគ្រោះក្នុងករណីឃាតកម្ម ដែលត្រូវប្ដីអារ.ក សម្លាប់សង្ស័យផ្ដើមចេញពីភ្លើងប្រចណ្ឌ ខណៈស្ត្រីរូបនេះ មានកូនប្រុសស្រី ៤ នាក់ ធ្វើការនៅភោជនីយដ្ឋាន។
ជនរងគ្រោះមាន ឈ្មោះ សូចន្ធី ភេទស្រី អាយុប្រហែល៤០ឆ្នាំ ចំណែកបុរសជាប្ដីឈ្មោះ ធួក ឈាត អាយុ ៤៣ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី។
ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង ១៣៖០០ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១នេះ នៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប៕



អត្ថបទ៖ កុសល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


