សន្តិសុខសង្គម
បុរសម្នាក់ នាំនារីរកស៊ីផ្លូវភេទទៅផ្ទះសំណាក់ ត្រូវនាងលួចទូរស័ព្ទ ហើយតាមរកត្រូវគេកាប់ប្លន់ម៉ូតូថែមទៀត
នារីម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស (ប្រើអំពើហិង្សាវាយយកម៉ូតូ) នៅចំណុចផ្លូវលេខ ៩០ កែង៤៧ ភូមិ១១ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១។
អត្តសញ្ញាណជនសង្ស័យទី១. ឈ្មោះ ទូច វី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះជួល លេខ ១០A ផ្លូវលេខ ៤៧ ភូមិ ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ទី២. ឈ្មោះ ពិសី ភេទស្រី អាយុប្រហែល ២៥ឆ្នាំ (គេចខ្លួន)។ ទី៣.ឈ្មោះ ខ្មៅ ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ (គេចខ្លួន)។
ជនរងគ្រោះឈ្មោះ ឌី កែវ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ សា្នក់នៅហាងលក់ស៊ុបខមហ្វត សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់ម៉ូតូ មានមួយគ្រឿងម៉ាក TODAY ពណ៌ខៀវ (គ្មានស្លាកលេខ និងគ្មានលេខតួ+លេខម៉ាស៊ីន), ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ មួយសន្លឹក, ប្រាក់រៀលចំនួន ១២០០០០រៀល (ដប់ពីរម៉ឺនរៀល)។
សមត្ថកិច្ច បានឲ្យដឹងបន្តថា នៅមុនពេលកើតហេតុ នៅយប់រំលងអាធ្រាត្រថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៣ និង៥០នាទី ជនរងគ្រោះបានជិះម៉ូតូម៉ាក TODAY ពណ៌ខៀវ មកយកស្ត្រីរកស៊ីផ្លូវភេទឈ្មោះ ពិសី នៅម្តុំវត្តភ្នំយកទៅដេក នៅផ្ទះសំណាក់យីហោ រស្មីផែថ្ម បន្ទប់ ១០២ ជាន់ទី ២ ផ្លូវលេខ៨៤ ភូមិ ១៤ ក្នុងសង្កាត់ស្រះចក។
ក្រោយពីរួមភេទរួច ជនរងគ្រោះដេកលង់លក់ ស្រាប់តែស្ត្រីឈ្មោះ ពិសី លួចយកទូរស័ព្ទដៃជនរងគ្រោះរត់គេចខ្លួន។ ជនរងគ្រោះបានជិះម៉ូតូ TODAY ដើររកដល់ចំណុចផ្លូវលេខ ៤៧ កែង ៩០ ភូមិ ១១ សង្កាត់ស្រះចក ក៏ជួបជនសង្ស័យឈ្មោះ ពិសី កំពុងកាន់ទូរស័ព្ទដៃរបស់ខ្លួន ហើយចុះពីលើម៉ូតូទៅដណ្តើម យកបានទូរស័ព្ទមកវិញ។ ភ្លាមនោះជនសង្ស័យឈ្មោះ ទូច វី បានវាយទៅលើជនរងគ្រោះចំផ្ទៃមុខចំនួនពីរបីដៃ និងបក្ខពួកឈ្មោះ ខ្មៅ បានទាញកាំបិតតាំងតោពីកាបូបស្ពាយ គំរាមកាប់ជនរងគ្រោះបានរត់ចេញពីម៉ូតូ ខណៈនោះជនសង្ស័យឈ្មោះ ពិសី បានយកម៉ូតូជនរងគ្រោះឌុបបក្ខពួកឈ្មោះ ខ្មៅ គេចខ្លួនបាត់។
ស្របពេលនោះ សមត្ថកិច្ចល្បាតក្នុងមូលដ្ឋានទៅដល់អន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ទូច វី នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ។ សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយពីសាកសួរជនសង្ស័យឈ្មោះ ទូច វី បានសារភាពថាខ្លួន និងបក្ខពួក បានធ្វើសកម្មភាពវាយជនរងគ្រោះ យកម៉ូតូប្រាកដមែន។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមច្បាប់៕
អត្ថបទ៖ រស្មី

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


