Connect with us

សន្តិសុខសង្គម

ជិះម៉ូតូទៅបុករថយន្ត ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុរស ២នាក់ រងរបួសធ្ងន់

បានផុស

នៅ

បុរស ២នាក់ ជិះម៉ូតូមួយគ្រឿង ទៅបុករថយន្ត ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់។ រីឯអ្នកបើកបររថយន្ត ត្រូវបានប្រជាពលរដ្ឋ ឃាត់ខ្លួនប្រគល់ឲ្យនគរបាល។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២១ នៅត្រង់ចំណុចមុខកន្លែងលក់ផ្កា លើផ្លូវលេខ ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ ជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS-0496 ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅពីលិចទៅកើត។

លុះមកដល់កន្លែងកើតហេតុ បានបុកជាមួយរថយន្ត មួយគ្រឿងម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2G-5971 ធ្វើដំណើរលើផ្លូវលេខ ១៥១ ក្នុងទិសដៅពីកើតទៅលិច ( ទិសដៅបញ្ចៀសទិសគ្នា )។ រថយន្តនេះ បើកបរដោយឈ្មោះ អឿ សុផា ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិកាំងត្រពាំង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានប្រជាពលរដ្ឋ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ចាត់ការបន្ត។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យបុរស ២នាក់ ដែលជិះម៉ូតូរងរបួសធ្ងន់។ ចំណែករថយន្ត និងម៉ូតូ ក៏រងការខូចខាតយ៉ាងដំណំផងដែរ និងបានប្រគល់ជូនមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី៕

អត្ថបទ៖ ឧត្តរ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម