សន្តិសុខសង្គម
គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់
បុរសម្នាក់ បានបើកបររថយន្តម៉ាកហ៊ីយិនដាយ ទៅបុកម៉ូតូម៉ាកហុងដា រួចរុញទៅបុកផ្ទប់ជាមួយរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង១០នាទីព្រឹក ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២១ ត្រង់ចំណុចផ្លូវចូលការដ្ឋានដី តាកៅ លើមហាវិថីឈ្នះៗ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ កំពត 3A-0932 ធ្វើដំណើរលើមហាវិថីឈ្នះៗ ក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ហូរ ឧត្តម ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅភូមិឬស្សីមួយគុម្ព ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ( របួសធ្ងន់ )។
លុះមកដល់កន្លែងកើតហេតុ បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IX-1518 ធ្វើដំណើរលើមហាវិថីឈ្នះៗ ក្នុងទិសដៅពីកើតទៅលិច ( ទិសដៅស្របគ្នា ) បើកបរដោយឈ្មោះ តាយ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ( គ្មានរបួស )។
បន្ទាប់មករថយន្តខាងលើ បានរុញម៉ូតូបុកផ្ទប់ពីក្រោយ រថយន្តមួយគ្រឿងទៀតម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3B-0736 ធ្វើដំណើរលើមហាវិថីឈ្នះ ក្នុងទិសដៅពីកើតទៅលិច ( ទិសដៅស្របគ្នា ) បើកបរដោយឈ្មោះ ( គេចពីកន្លែងកើតហេតុ មិនស្គាល់អត្តសញ្ញាណ )។
ក្នុងករណីនេះ បានឲ្យរថយន្ត ២គ្រឿងរងការខូចខាត និងម៉ូតូមួយគ្រឿងក៏រងការខូចដែរ និងបានធ្វើឲ្យមនុស្សម្នាក់រងរបួសធ្ងន់។ ក្នុងករណីនេះ សមត្ថកិច្ចមូលដ្ឋាន បានប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ ឧត្តរ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


