សន្តិសុខសង្គម
ជនសង្ស័យ ប្រុស ស្រី ១ក្រុមមាន៥នាក់ លក់ និង ជក់ថ្នាំញៀនត្រូវកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួន បញ្ជូនទៅតុលាការ
បន្ទាយមានជ័យ ៖ ជនសង្ស័យ ប្រុស ស្រី ១ក្រុមមានគ្នា ៥នាក់ ក្នុងនោះមានអ្នកលក់ និង ជក់ថ្នាំញៀនត្រូវកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង សិរីសោភ័ណ បានចុះបង្ក្រាបបាននៅ ចំណុចផ្លូវលំ ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន៤កូនថង់កិប និង១បំពង់ទុយោកិប ស្មើនឹងទម្ងន់៣,៤៨ក្រាម ម៉ូតូចំនួន២គ្រឿង និងសម្ភារ:មួយចំនួន នៅវេលាម៉ោង ១២យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនសង្ស័យ ១/ឈ្មោះ តាន់ នីតា ហៅ នីត ភេទស្រី អាយុ២២ឆ្នាំ ២/ឈ្មោះសុខ ចាន់រ៉ា ហៅ ហេង ភេទស្រី អាយុ២៤ឆ្នាំ ៣/ឈ្មោះ ផន វណ្ណ: ភេទប្រុស អាយុ៤០ឆ្នាំ អ្នកទាំង៣/ រស់នៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ៤/ឈ្មោះ វណ្ណា ស៊ីនៀន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិពោធិ៍រៀង ឃុំអូរប្រសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ៥/ឈ្មោះ ម៉ម កុសល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិរោងគោចុង ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់អ្នកយកព័ត៌មានបន្តឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសាកសួររួច ជនសង្ស័យឈ្មោះ តាន់ នីតា ជាអ្នកលក់ថ្នាំញៀន និងជចំណែក៤នាក់ទៀតជាអ្នកជក់ថ្នាំញៀន។

ផ្អែកលើវត្ថុតាង និងផ្អែកលើការធ្វើតេស្ត ជនសង្ស័យទាំង៥នាក់ ត្រូវបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារគ្រឿងញៀន បានឲ្យដឹងថា ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាឲ្យបញ្ជូនសង្ស័យទាំង៥នាក់ទៅតុលាការខេត្តដើម្បីដាក់ទោសទៅតាមច្បាប់នៅព្រឹក ថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០២១នេះផងដែរ៕
ដោយ ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


