សន្តិសុខសង្គម
បញ្ជូនខ្លួន ជនបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យយុវជន ៦នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ ទៅតុលាការ
ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបើកបររថយន្តម៉ាក TUNDRA បណ្ដាលឲ្យមនុស្ស ៦នាក់ស្លាប់ និង ២នាក់ផ្សេងទៀតរងរបួស កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យនោះ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្ដាលហើយ។
ប្រភពព័ត៌មានពីភ្នាក់ងារ របស់កម្ពុជាថ្មីប្រចាំខេត្តកណ្ដាល បានឲ្យដឹងថា នៅព្រឹកថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១នេះ អ្នកបើកបររថយន្តម៉ាក TUNDRA ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន ទៅកាន់តុលាការខេត្តកណ្ដាលហើយ ដើម្បីចាត់ការតាមនីតិវិធី។
សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍មួយករណី រវាងរថយន្តមួយគ្រឿង ជាមួយម៉ូតូ ៤គ្រឿង នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បានបណ្តាលឲ្យស្លាប់មនុស្ស ៦នាក់ និងរងរបួសធ្ងន់ ២នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ នៅលើផ្លូលេខ ១១០ ភូមិព្រែក ដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
របាយការណ៍សមត្ថកិច្ចស្រុកកៀនស្វាយ បានឲ្យដឹងថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានរថយន្ត មួយគ្រឿងម៉ាក TUNDRA ពណ៌ក្រហម ប្រភេទដឹកអ្នកទំនិញធុនតូច ផ្លាកលេខភ្នំពេញ2BM4386 បើកបរដោយឈ្មោះ លី ចំណាន ហៅឌុន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ណម ប៊ុនថាន់ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅពីភ្នំពេញ-ស្អាង។
ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយម៉ូតូចំនួន ៤គ្រឿង ដែលមានទិសដៅផ្ទុយគ្នា ដែលទី.១ ម៉ូតូម៉ាក HONDA DREAM 125 ពព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខកណ្តាល 1AB-9316 បើកបរដោយឈ្មោះ រស់ ប៊ុនលី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិឈើទាល ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានអ្នករួមដំណើរម្នាក់ ឈ្មោះ វ៉ាត ផានិត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជ ធានីភ្នំពេញ។
ទី.២ ម៉ូតូម៉ាក HONDA DREAM 125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខកណ្តាល 1AF – 5692 បើកបរដោយឈ្មោះ ផុន ភារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិឈើទាល ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួមដំណើរម្នាក់ឈ្មោះ ព្រំ មេសា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ។
ទី.៣ ម៉ូតូម៉ាក HONDA DREAM 125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខកណ្តាល 1Y-5923 បើកបរដោយឈ្មោះ សឿន មាន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួម្នាក់ឈ្មោះបូ ប្រូវីន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្លាប់ទាំង ៦នាក់ខាងលើនេះ។
និងម៉ូតូទី.៤ ម៉ាកHONDA DREAM 125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាលេខភ្នំពេញ 1DD-7096 បើកបរដោយ សុខ បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានអ្នករួមដំណើរម្នាក់ឈ្មោះ ជិន សុជាតិ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិព្រែកថ្មីជាមួយគ្នា របួសធ្ងន់ទាំង ២នាក់ ត្រូវគ្រួសារយកទៅព្យាបាលនៅរាជធានីភ្នំពេញ។
ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយម៉ូតូខូចធ្ងន់ ៤គ្រឿង និងរថយន្តខូចធ្ងន់មួយគ្រឿង បានយកទៅរក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។
ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបើកបររថយន្តម៉ាក TUNDRA បាននិយាយប្រាប់សមត្ថកិច្ចថា ដំណើរដើមហេតុពីដំបូង គឺក្រុមជនរងគ្រោះមានគ្នាជាង ១០នាក់ បានប្រើអំពើហិង្សាដោយកាប់មកលើខ្លួន និងប្អូនប្រុសមុន នៅមុខវត្តព្រែកដូង តែសំណាងល្អរូបខ្លួន និងប្អូនប្រុសគេចរួច ដោយត្រូវតែ ១កំាបិតប៉ុណ្ណោះ។
បន្ទាប់មកជនបង្ករូបនេះ បានទៅយករថយន្តរបស់ខ្លួនម៉ាក TUNDRA បំណងទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស តែនៅពេលធ្វើដំណើរតាមផ្លូវ ក៏ជួបក្រុមជនរងគ្រោះដដែល ក៏កើតមានករណីគ្រោះថ្នាក់ចរាចរណ៍នេះតែម្ដង។
ទោះជាបែបណាក៏ដោយ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចបានសន្និដ្ឋានជាជំហានដំបូងថា អ្នកបើកបររថយន្តធ្វេសប្រហែល មានល្បឿនលឿនមិនប្រកាន់ស្តាំ៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


