Connect with us

សន្តិសុខសង្គម

ឆេះផ្ទះប្រាំខ្នងទាំងព្រឹក នៅក្រុងបាត់ដំបង សង្ស័យផ្ទុះហ្គាស

បានផុស

នៅ

ករណីអគ្គិភ័យមួយ បានបង្កការឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ៥ ខ្នងផ្ទះ ទាំងព្រឹកម៉ោង ៩និង៤០នាទី ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២១ នៅភូមិវត្តរំដួល សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឲ្យដឹងពីកន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន ៣ ខ្នង បានឆេះទាំងស្រុង និង ២ខ្នងទៀត បានឆេះរោលសងខាង។ ប្រជាពលរដ្ឋនៅកន្លែងកើតបានឲ្យដឹងថា ផ្ទះបង្កហេតុមិនមានអ្នកណានៅទេ ព្រោះពួកគេបានចេញទៅលក់ត្រីតាំងពីព្រឹកព្រលឹម ចំណែកឯប្រភពមួយទៀតបានឲ្យដឹងដែរថា គេបានលឺសំឡេងផ្ទុះហ្គាស រួចបង្កជាអគ្គិភ័យតែម្ដង។

ក្រោយទទួលដំណឹងអគ្គិភ័យនេះ រថយន្តស្នងការខេត្តបានចុះមកសម្រួល និងពន្លត់បន្តបាញ់ ដើម្បីជៀសវាងការបង្កដល់ផ្ទះប្រជាពលរដ្ឋដទៃទៀត។ មកដល់ពេលនេះ នៅមិនទាន់ដឹងថា តើអគ្គិភ័យមួយនេះ រងការខូចខាតអស់ប៉ុន្មាននៅឡើយទេ៕

អត្ថបទ៖ សោនិយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម