សន្តិសុខសង្គម
កាត់ទោសឃាតកបាញ់សម្លាប់ម្ចាស់បំណុល ៣០ ម៉ឺនដុល្លារ ១ខែទៀត ប្រកាសសាលក្រម
សំណុំរឿងឃាតកម្មកាលពីឆ្នាំ ២០២០ កូនបំណុលជំពាក់លុយ ៣០ ម៉ឺនដុល្លារ បាញ់សម្លាប់ម្ចាស់បំណុលដោយសាតែអត់មានប្រាក់សង ត្រូវបានក្រុមប្រឹក្សាតុលាការលើកយកមកកាត់ទោសកាលពីរសៀលថ្ងៃទី ១០ មករា ឆ្នាំ២០២២នេះ។

សវនាការដឹកនាំដោយលោកស្រីចៅក្រម ទិត ដាលីន លោកចៅក្រម ហុក ពៅ លោកស្រីចៅក្រម សាយ ស្រី ល័ក្ខ និងលោក ហេង ផេង ជាតំណាងអយ្យការ។
តុលាការបានចោទប្រកាន់ជនដៃដល់ឈ្មោះ សុខ ហេងសំបូរ អាយុ ៣២ឆ្នាំ ពីបទឃាតកម្ម និងបទកាន់កាប់ រក្សាទុកនិងប្រើប្រាសអាវុធដោយខុសច្បាប់ ប្រព្រឹត្តកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ នៅខណ្ឌកំបូល តាមមាត្រា ២០០ និងមាត្រា ៤៩០ និងមាត្រា ២៩ នៃក្រមព្រហ្មទ័ណ្ឌ។

ជនរងគ្រោះក្នុងអំពើឃាតកម្មឈ្មោះ នៅ ចំណាន អាយុ ៤៥ឆ្នាំ មុខរបរគួកជេ ដី រថយន្តម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងសវនាការ ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះមែន ដោយសារតែខ្លួនគេជំពាក់បំណុលជនរងគ្រោះទាំងដើម ទាំងកាប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារ ហើយពុំមានលទ្ធភាពសងវិញ ទើបខ្ចីកាំភ្លើងខ្លីពីឈ្មោះ ផេង ស៊ីថុល អាយុ៤០ឆ្នាំ ជាបក្ខពួក យកទៅបាញ់សម្លាប់ជនរងគ្រោះ ខណៈជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងនៅកន្លែងស្ងាត់។
តាមចម្លើយសារភាពរបស់ជនដៃដល់ តំណាងអយ្យការបានធ្វើសេចក្ដីសន្និដ្ឋានតម្កល់ទុកបទចោទប្រកាន់ឱ្យនៅដដែល ហើយស្នើឱ្យក្រុមប្រឹក្សាតុលាការសម្រេចតាមច្បាប់។ ក្រុមប្រឹក្សាជំនុំជម្រះបានកំណត់យកថ្ងៃទី ១១ កុម្ភៈ ឆ្នាំ២០២២ខាងមុខ ដើម្បីប្រកាសសាលក្រម៕
អត្ថបទ៖ មករា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


