សន្តិសុខសង្គម
Update៖ ករណីកាប់ប្ដីប្រពន្ធមួយគូដែលកំពុងដេកលើទូក សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ទៅសួរនាំ
រករណីប៉ុនប៉ងមនុស្សឃាតមកលើជនរងគ្រោះប្ដីប្រពន្ធពីរនាក់នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូស្រុកបរិបូណ៌កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ រងគ្រោះត្រូវបានជនល្មើសលបកាប់នឹងពូថៅយ៉ាងសាហាវបណ្ដាលឱ្យជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធរងរបួសពេញខ្លួន។ ករណីនេះ សមត្ថកិច្ចជំនាញកំពុងចុះស្រាវជ្រាវយ៉ាងសកម្ម និងបានឃាត់ខ្លួនជនសង្ស័យ២នាក់យកទៅសួរនាំ។

លោក អៀម អុន មេភូមិសេះស្លាប់ ដែលត្រូវជាឪពុកបង្កើត និងជាឪពុកក្មេករបស់ជនរងគ្រោះនៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា នៅយប់ថ្ងៃកើតហេតុកូនប្រុសបង្កើតគាត់ ឈ្មោះ អេង ថា អាយុ៣០ ឆ្នាំបាននាំប្រពន្ធឈ្មោះ អាត់ ស្រីមុំ អាយុ៣១ឆ្នាំ ទៅដេកលើទូកចាំលើកលបនៅរបាំងលបចំណុចឆ្លែង ដែលមានចម្ងាយប្រមាណ១គីឡូម៉ែត្រពីភូមិសេះស្លាប់។ នៅមុនពេលកើតហេតុប្រមាណម៉ោង១១ ឬ១២យប់ អ្នកដាក់មងនៅជិតចំណុចកើតហេតុបានឃើញកាណូតបាឡាស្មាច់មួយគ្រឿងបើកសំដៅទៅកាន់ទូកជនរងគ្រោះ ប៉ុន្តែប្រជាពលរដ្ឋដាក់មងមិនបានចាប់អារម្មណ៍នោះទេ ។

តាមការសន្និដ្ឋានក្នុងពេលកើតហេតុ ជនល្មើសបានប្រើពូថៅលបចូលកាប់ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធកំពុងដេកលក់ក្នុងទូក ដែលមានដំបូលកម្ពស់១ម៉ែត្រ។ ហើយក្នុងពេលធ្វើសកម្មភាពប្រើពូថៅកាប់លើជនរងគ្រោះ គឺគេមិនអាចលើកពូថៅឲ្យបានខ្ពស់ដើម្បីកាប់ទៅលើជនរងគ្រោះឡើយគឺអាចទើសដំបូលទូក ដូចនេះហើយទើបមុខរបួសស្នាមពូថៅនៅលើខ្លួន និងលើក្បាលជនរងគ្រោះស្រាលៗល្មម ទើបមិនបណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ធដែលមានរបួសធ្ងន់ តែនៅដឹងខ្លួននោះ បានទាញទូរស័ព្ទពីក្រោមកន្ទេលដេកតេប្រាប់ក្រុមគ្រួសារ ទើបក្រុមគ្រួសារចេញទៅទទួលយកជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យលោកសង្ឃនៅក្នុងក្រុងភ្នំពេញទាំងយប់ ។ ដោយឡែកនៅព្រឹកថ្ងៃទី១៩ អ្នកស្រុកភូមិសេះស្លាប់ចំនួន១៥នាក់ បានស្ម័គ្រចិត្តជិះរថយន្តមួយគ្រឿងទៅកាន់មន្ទីរពេទ្យលោកសង្ឃ ដើម្បីផ្ដល់ឈាមជូនមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ ដែលមកដល់ពេលនេះស្ថានភាពរបួសមិនទាន់ឆ្លងផុតពីគ្រោះថ្នាក់នៅឡើយទេគឺធ្ងន់ធ្ងរ។

ចំពោះការស្រាវជ្រាវរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួនពីរនាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបរិបូណ៌ហៅទៅសួរនាំ ប៉ុន្តែមិនទាន់ស្រាវជ្រាវរកឃើញបទល្មើសនៅឡើយទេ ។ប៉ុន្តែប្រជាពលរដ្ឋមានជំនឿថា មិនយូរមិនឆាប់ជនល្មើសនឹងត្រូវវែកមុខជាមិនខានក្នុងរឿងប៉ុនប៉ងធ្វើមនុស្សឃាតខាងលើនេះ ៕
អត្ថបទ៖ ឈៀងថារិទ្ធ




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ