សន្តិសុខសង្គម
សល់បួនថ្ងៃទៀតឡើងផ្ទះ ត្រូវខ្សែភ្លើងឆក់ជាងស្លាប់
សល់តែបួនថ្ងៃទៀតប៉ុណ្ណោះ នឹងរៀបចំធ្វើវិធីឡើងផ្ទះ ម្ចាស់ផ្ទះបានហៅបុរសម្នាក់ ជាជាងដើរស៊ីឈ្នួលផ្សារផ្ទះ ខណៈឡើងផ្សារខ្វះការប្រុងប្រយ័ត្ន បានឆក់ខ្សែភ្លើងរបួសធ្ងន់ ហើយបានស្លាប់ពេលដឹកទៅមណ្ឌលសុខភាព។
ហេតុការណ៍ឆក់ខ្សែភ្លើងនេះបានកើតឡើងនៅវេលាម៉ោង ៧ និង១៤នាទីព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រភពពីអ្នកភូមិបាននិយាយថា នៅថ្ងៃកើតហេតុម្ចាស់ផ្ទះបានហៅបុរសម្នាក់ជាជាងដើរស៊ីឈ្នួលផ្សារដែក មកផ្សារសំយាបផ្ទះ ដើម្បីរៀបចំពិធីឡើងផ្ទះនៅប៉ុន្មានថ្ងៃខាងមុខ។ ជាងបានឡើងទៅលើដំបូលផ្ទះ ដោយខ្វះការប្រុងប្រយ័ត្នខ្សែភ្លើងដាច់ បានឆ្លងចរន្តអគ្គិសនីឆក់របួសធ្ងន់ធ្ងរ ហើយម្ចាស់ផ្ទះបាននាំគ្នាដឹកយកទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពក្បែរនោះ តែមិនអាចជួយសង្គ្រោះបាន។
សមត្ថកិច្ចបន្តឲ្យដឹងទៀតថា ជាងភ្លើងស្លាប់ដោយសារខ្សែភ្លើងឆក់នោះ មានឈ្មោះវ៉េត ខាំសាយ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យុ និងធ្វើកោសល្យវិច័យ ដោយមានការអនុញ្ញាតពីលោកជាសុភ័ក្រ្តព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង ពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយខ្សែភ្លើងឆក់ពិតប្រាកដមែន។ សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


