សន្តិសុខសង្គម
សមត្ថកិច្ចរាជធានីភ្នំពេញ ជាង ១ពាន់នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន
នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ដែលនឹងឈានចូលមកដល់ ក្នុងពេលឆាប់ៗនេះ សមត្ថកិច្ចរាជធានីភ្នំពេញជិត ១,៧០០នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក៏ដូចជាជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ចេញទៅដើរលេងកម្សាន្ដតាមរមណីដ្ឋាននានា។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៨ ខែមករានេះថា នៅពេលមានពិធីបុណ្យទានសំខាន់ៗ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលលោកឧត្ដមសេនីយ៍ឯក ស ថេត ជាស្នងការ តែងតែដាក់ចេញនូវផែនការច្បាស់លាស់ ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាដើម្បីសម្រួលការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ ផងដែរ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដែលនឹងមកដល់ឆាប់ៗនេះ កម្លាំងនគរបាលចំណុះឲ្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញជិត ១, ៧០០នាក់ ដោយត្រូវពង្រាយនៅតាមគោលដៅរមណីដ្ឋានសំខាន់ៗ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។
ម្យ៉ាងទៀតកម្លាំងនគរបាលអន្តរាគមន៍ ទាំងនៅស្នងការដ្ឋាន និងអធិការដ្ឋានខណ្ឌ ក៏នឹងជិះល្បាត ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម នេះផងដែរ។ ចំណែកឯកម្លាំងនគរបាលចរាចរណ៍វិញ ក៏នឹងត្រូវដាក់ពង្រាយនៅគ្រប់បណ្ដាផ្លូវទាំងអស់ ជាពិសេសច្រកចេញ-ចូលរាជធានីភ្នំពេញ ពីព្រោះនឹងមានប្រជាពលរដ្ឋ ចេញដើរលេងកម្សាន្ដច្រើន នៅបណ្ដាខេត្តនានា។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដដែល៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៦ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


