សន្តិសុខសង្គម
ម្ចាស់ក៏ស្លាប់ សត្វក៏ងាប់ ខណៈកៀងគោមកផ្ទះ ដើរជាន់មីន
ក្មេងប្រុសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត ខណៈដែលកំពុងកៀងគោឲ្យត្រឡប់ទៅផ្ទះ ស្រាប់តែជាន់គ្រាប់មីនតោនមួយគ្រាប់។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង ៤ និង ៤០ នាទីល្ងាច ស្ថិតនៅចំណុចឆ្លាក ក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

នៅក្នុងករណីនេះដែរ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានកៀងគោឲ្យវិលទៅភូមិវិញព្រោះល្ងាចហើយ។ ពេលមកដល់ត្រង់ចំណុចខាងលើ ទំនងជាសត្វគោបានជាន់ទៅលើគ្រាប់មីនតោន បណ្តាលឲ្យផ្ទុះឡើង ងាប់គោ ១ ក្បាល និងស្លាប់មនុស្សម្នាក់ឈ្មោះ សឿន វ៉ាន់ស៊ីង ភេទប្រុស អាយុ ១៣ ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើជាម្ចាស់គោ។

តាមការសិក្សាគឺសមត្ថកិច្ចបានអះអាងថា គ្រាប់មីននេះអាចនៅសេសសល់ពីសម័យសង្គ្រាម ហើយអាចអណ្តែតឡើងមកលើបន្ទាប់ពីត្រូវទឹកភ្លៀងញឹកញាប់ ទើបធ្វើឲ្យសត្វគោជាន់តែម្តង៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


