សន្តិសុខសង្គម
អគ្គិភ័យឆេះអាហារដ្ឋានយីហោ«ដីដុះ»ទាំងព្រឹកនៅក្រុងតាខ្មៅ
អាហារដ្ឋានមួយកន្លែងដែលមានស្លាកយីហោ «ដីដុះ» ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹកបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួនធំ ដោយសារធ្លាយធុងហ្គាស។
ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចអាហារដ្ឋានយីហោ«ដីដុះ» ស្ថិតនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ១២x១៦ ម៉ែត្រ មានម្ចាស់ឈ្មោះ ម៉ុន មីស៊ីល ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងករណីអគ្គិភ័យនេះ បណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួនរួមមាន៖ ម៉ាស៊ីនត្រជាក់ចំនួន០៤គ្រឿង ទូរទស្សន៍ចំនួន០១គ្រឿង ចង្គ្រានហ្គាស ចំនួន០២គ្រឿង កង្ហាបញ្ឈរ ចំនួន០៥ គ្រឿង កៅអីសាឡុង ចំនួន០៥ឈុត តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ កងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅវេលាម៉ោង០៦និង៤៧នាទីព្រឹក ថ្ងៃដដែល៕
អត្ថបទ៖ សុខុម


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


