សន្តិសុខសង្គម
សមត្ថកិច្ចបង្កើនសកម្មភាព ត្រៀមទប់ស្កាត់កូវីដ ខណៈពលករខ្មែរមកពីថៃ សម្រុកមកលេងស្រុកកំណើតមុនចូលឆ្នាំខ្មែរ
ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក សិទ្ធិ ឡោះ បានបញ្ជាឱ្យកម្លាំងនគរបាលតាមព្រំដែន ត្រៀមបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ខណៈដែលពលករខ្មែររាប់រយនាក់ក្នុង១ថ្ងៃៗ បានធ្វើដំណើរមកពីប្រទេសថៃត្រឡប់ចូលស្រុកកំណើតវិញតាមច្រករបៀងផ្សេងៗ នៅមុនពេលចូលឆ្នាំខ្មែរ។ នៅយប់ថ្ងៃទី ២១ ខែមីនា កម្លាំងការពារព្រំដែនម៉ាឡៃ បានឃាត់ពលករខ្មែឬ ចំនួន ១១៧ នាក់។

បើតាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះសព្វថ្ងៃនេះ ជំងឺកូវីដ១៩ កំពុងរាតត្បាតក្នុងប្រទេសកម្ពុជា ដូច្នេះគ្រប់អង្គភាពនគរបាលទាំងអស់ ត្រូវត្រៀមសម្រាប់អន្តរាគមន៍ ដោះស្រាយទប់ស្កាត់ នូវការចម្លងមេរោគកូវីដ១៩ ពីពលករខ្មែរ នៅប្រទេសថៃ ជិតចូលឆ្នាំ គាត់វិលមកស្រុកខ្មែរដើម្បីចូករួមបុណ្យចូលឆ្នាំ ខ្មែរនៅពេលខាងមុខនេះ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ត្រូវត្រួតពិនិត្យស្រាវជ្រាវរកឲ្យឃើញ ពលករខ្មែរណាដែលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ និងអ្នកប៉ះពាល់ដោយផ្ទាល់ ដោយប្រយោល ដើម្បីប្រគល់ជូនក្រុមការងារសុខាភិបាលធ្វើតេស្តរហ័ស។

ត្រូវពង្រឹងកម្លាំងទប់ស្កាត់បទល្មើស គ្រប់ប្រភេទតាមខ្សែបន្តាត់ព្រំដែន ពលករខ្មែរ រួមទាំងជនបរទេសឆ្លងដែន ចេញ-ចូល ដោយខុសច្បាប់ត្រូវឃាត់ធ្វើចត្តាឡីស័ក ។
ក្នុងករណីជនបរទេសមកពីថៃមិនទាន់ចូលដល់កម្ពុជានោះ ត្រូវឲ្យត្រឡប់ទៅវិញតាមផ្លូវដើម ដោយសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងក្រុមការងារសុខាភិបាល៕

អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


