សន្តិសុខសង្គម
បាក់ដំបូកដីខ្សាច់ លង់ទឹកទន្លេស្លាប់ ២ នាក់ នៅស្រុកអណ្តូងមាស
ក្មេងប្រុសស្រី ៣ នាក់ បានចុះទៅលេងហើយឈរនៅលើដំបូកដីខ្សាច់ទន្លេសេសាន ស្របពេលនោះ ទឹកទន្លេបានឡើងហើយហូរច្រោះដីខ្សាច់បាក់ បណ្តាលឲ្យធ្លាក់ក្មេងទាំង ៣ នាក់នោះ ចូលក្នុងទឹកទន្លេដែលកំពុងហូរ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១និង៣០នាទីរសៀល កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២២ ត្រង់ចំណុចក្រោមស្ពានសេសាន ស្ថិតនៅក្នុងភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

អធិការនគរបាលស្រុកអណ្តូងមាស លោក សោម ចាន់ដារ៉ា បានឲ្យកម្ពុជាថ្មី ដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី ១៥ មេសានេះថា ករណីក្មេងប្រុសស្រី ៣ នាក់ បានទៅលេងទឹកទន្លេសេសានជាមួយឪពុកម្តាយរបស់ខ្លួន ហើយឪពុកម្តាយបានបោះតង់ចម្ងាយពីកូនប្រហែល ១០០ ម៉ែត្រ ហើយកូនរបស់គាត់បានឈរនៅលើដំបូកដីខ្សាច់ខាងក្រោមស្ពានជាមួយក្មេងស្រីៗ២នាក់ ខណៈនោះដែរ ទឹកក៏បានឡើងហើយហូរថែមទៀតផង ស្រាប់តែដំបូកដីខ្សាច់នោះបានបាក់ ហើយធ្លាក់ក្មេងស្រីម្នាក់ចូលក្នុងទឹកទន្លេ។ ភ្លាមនោះដែរ ក្មេងប្រុសនោះឃើញដូច្នេះ ក៏ស្រាតខោរបស់ខ្លួនចុះទៅជួយ ប៉ុន្តែជួយមិនបាន ក៏លង់ខ្លួនឯងលិចបាត់ទៅមិនទាន់រកឃើញផង។ រីឯក្មេងស្រី ២ នាក់ទៀត ម្នាក់លង់ទឹកស្លាប់ដោយសារមិនចេះហែលទឹក ហើយបានស្លៀកខោកាបូយជើងវែង។ ចំណែកក្មេងស្រីម្នាក់ទៀតចេះហែលទឹក ក៏បានរួចផុតពីសេចក្តីស្លាប់ដូចបានកើតម្តងទៀតចឹង។


លោកអធិការបានបញ្ជាក់ទៀតថា បន្ទាប់ពីក្មេងប្រុសនោះបានបាត់ខ្លួនរកមិនទាន់ឃើញ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍រួមមាន កម្លាំងនគរបាលប៉ុស្តិ៍ កម្លាំងអធិការ កម្លាំងប៉េអឹមស្រុក និងប្រជាការពារភូមិ នាំគ្នាយកទូកចុះដើររកក្នុងទឹកគ្រប់ទីកន្លែង ប៉ុន្តែរកមិនទាន់ឃើញ។

លោកថា ក្មេងទាំង ៣ នាក់ លង់ទឹកឈ្មោះ រី សម្ពស្ស ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ២. ឈ្មោះ ឌឿន ស្រីល័ក្ខ អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី(ស្លាប់) និង៣. ឈ្មោះ វណ្ណ សុរ៉ាត ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី(ស្លាប់)សមត្ថកិច្ចនិងសាច់ញ្ញាតិកំពុងស្វែងរកសាកសពមិនទាន់ឃើញនៅឡើយ។ សពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញ្ញាតិ នៃសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វុទ្ធឦសាន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


