សន្តិសុខសង្គម
Update ៖ មន្ត្រីសាលាស្រុកដែលត្រូវក្រពើខាំបានស្លាប់ហើយ
មន្ត្រីសាលាស្រុកពួក ម្នាក់ ដែលបានដើរទៅបត់ជើងតូចរអិលធ្លាក់ចូលអាងក្រពើ ត្រូវក្រពើខាំបោករងរបួសធ្ងន់
ហើយ ត្រូវបានគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនោះបានស្លាប់ហើយ ដោយសាររបួសធ្ងន់ធ្ងរពេក ទើបគ្រូពេទ្យអស់លទ្ធភាពក្នុងការព្យាបាល។

សូមរម្លឹកថា នៅវេលាម៉ោង១និង០០នាទីយប់អាធ្រាត្រថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ក្នុងភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ជនរងគ្រោះឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរមន្ត្រីរដ្ឋបាលសាលាស្រុកពួក ត្រូវបានសត្វក្រពើខាំរងរបួសជាច្រើនកន្លែងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបហើយដោយសភាព ធ្ងន់ពេកក៏ត្រូវបានគ្រួសារដឹកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតក្រុងភ្នំពេញ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលមកកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ រួចសួរនាំក្រុមគ្រួសារជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា ជាប្រចាំជនរងគ្រោះ ជាប្តី ឈ្មោះ (ស៊ូសុធា) ជាអ្នក មើលថែទាំការចិញ្ចឹមសត្វក្រពើនិងដេកចងអង្រឹងនៅលើរោងទ្រុងក្រពើតែម្នាក់ឯង។

នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះនិងក្រុមគ្រួសារជួបជុំគ្នាផឹកស្រា អស់ស្រាបៀរចំនួន១កេសហើយ បែកគ្នាទៅដេករៀងៗខ្លួន។ ចំណែកជនរងគ្រោះបានឡើងទៅដេកនៅរោងលើទ្រុងក្រពើលុះនៅម៉ោងចន្លោះ០១និង០០នាទីយប់ អាធ្រាត ក៏បានលឺសំលែង ជនរងគ្រោះស្រែកឲ្យជួយហើយលឺដល់អ្នកផ្ទះជិតខាងនិងអ្នកផ្ទះ ក៏ នាំគ្នាក្រោកទៅមើល នៅចំណុចរោងដេកលើទ្រុងក្រពើបានឃើញជនរង គ្រោះធ្លាក់ចូលក្នុងអាងទឹកក្រពើ ត្រូវបានសត្វក្រពើខាំបោកទាញហើយនាំគ្នាយកឈើជួយវាយក្រពើដើម្បីសង្គ្រោះ ដើម្បីយកជនរងគ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សមត្ថកិច្ចបានឲ្យដឹងថាទ្រុងចិញ្ចើមសត្វក្រពើមានច្រើនអាងជាប់គ្នាជុំបងប្អូន ដោយឡែកទ្រុងជនរង គ្រោះធ្លាក់ចូល គឺ
ទ្រុងទំហំ១០ម៉ែត្រ×១២ ម៉ែត្រ អាងទឹកទំហំ ៧ម៉ែត្រ×៨ម៉ែត្រ ក្នុងនោះសត្វក្រពើប្រភេទមេពូជ និងក្រពើឈ្មោល ចំនួនជាង២០ក្បាល(ធំៗ)។
សមត្ថកិច្ចបានឲ្យដឹងថា បច្ចុប្បន្នជនរងគ្រោះដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនោះត្រូវបានគ្រូពេទ្យ ប្រាប់ទៅគ្រួសាររងគ្រោះថា ដោយសារមុខរបួសធ្ងន់ធ្ងរនិងច្រើនកន្លែងពេក មិនអាចព្យាបាលជានោះទេដោយឲ្យដឹកមកផ្ទះវិញ ហើយក៏ត្រូវស្លាប់តាមផ្លូវតែម្តង៕
អត្ថបទ៖ កុសល

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


