សន្តិសុខសង្គម
ក្មេងប្រុស អាយុ ៨ ឆ្នាំពីរនាក់ លង់ទឹកស្រះវត្ត ស្លាប់ ខណៈចេញពីរៀន
ក្មេងប្រុស ២ នាក់ អាយុ ៨ ឆ្នាំ បានលង់ទឹកស្រះវត្តតុំ ស្លាប់គួរឲ្យសង្វេគនៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១១ និង ៣០ នាទី ខណៈដល់ម៉ោងចេញពីសាលាមកផ្ទះ។

ក្មេងរងគ្រោះទី ១ ឈ្មោះ ផែង សុខនី ភេទប្រុស អាយុ ៨ ឆ្នាំ និងទី២ឈ្មោះ គី សារាត់ ភេទប្រុស អាយុ ៨ ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ តាមការសន្និដ្ឋានពីប្រជាពលរដ្ឋថា ក្រោយចេញពីសាលាបឋមសិក្សាតុំ ម៉ោង ១១ និង ០០ នាទី កុមារាទាំងពីរនាក់ ជិះកង់មួយឌុបគ្នាបានទៅលេងទឹក និងមើលត្រីប្រាធំៗ ត្រីក្រឹមក្នុងស្រះវត្តតុំ ហើយទំនងបែបរអិលជើងនិងកាំជណ្តើរស្រះ បណ្តាលឲ្យធ្លាក់ចូលក្នុងស្រះទឹក ហើយកុមារាម្នាក់ទៀតចុះទៅជួយតែអកុសលក៏លង់ទឹកស្លាប់ទាំងពីរនាក់តែម្តងទៅ។


ក្រោយកើតហេតុសមត្ថកិច្ច បានចុះធ្វើកំណត់ហេតុនិងពិនិត្យឃើញថា កុមារាទាំងពីរពិតជាស្លាប់ដោយលង់ទឹកប្រាដមែន និងបានប្រគាល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននា ភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ៕
អត្ថបទ៖ វីរៈ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


