សន្តិសុខសង្គម
នគរបាលក្រុងតាខ្មៅចុះណែនាំ និងធ្វើកិច្ចសន្យាម្ចាស់ទីតាំងផ្សារដែក បន្ទាប់ពីមានពលរដ្ឋរាយការណ៍ទៅស្នងការខេត្ត
បន្ទាប់ពីមានពលរដ្ឋរាយការណ៍នៅក្នុងប្រអប់សារហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ពាក់ព័ន្ធនឹងទីតាំងសិប្បកម្មផ្សារដែកមួយកន្លែង ដែលធ្វើឲ្យប៉ះពាល់សម្លេងរំខាន និងសុខភាពពលរដ្ឋនោះ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានសហការជាមួយលោកប្រធានភូមិតាខ្មៅ៣ ធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងដើម្បីកំណត់ពេលវេលាចំពោះការផ្សារដែកឲ្យបានច្បាស់លាស់ ព្រមទាំងបិទបាំងការពារក្លិនបាញ់ថ្នាំ ចៀសវាងមានការរំខាន និងក្លិនថ្នាំប៉ះពាល់ដល់អ្នកជិតខាង។

តាមរយៈក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រុមការងារប្រតិកម្មរហ័សខេត្តកណ្ដាល ដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទោស្នងការខេត្ត ចាត់ឲ្យលោកអធិការនគរបាលក្រុងតាខ្មៅ ចំណាត់ការឆ្លើយតបករណីខាងលើ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបន្ថែមថា ជាលទ្ធផល នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លោកអធិការបានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ សហការជាមួយលោកប្រធានភូមិតាខ្មៅ៣ ចុះទៅដល់ទីតាំងដែលបានរាយការណ៍ខាងលើ ស្ថិតនៅក្នុងភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងបានឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាដើម្បីកំណត់ពេលវេលាចំពោះការផ្សារដែកឲ្យបានច្បាស់លាស់ ព្រមទាំងបិទបាំងការពារក្លិនបាញ់ថ្នាំ ចៀសវាងមានការរំខាន និងក្លិនថ្នាំប៉ះពាល់ដល់អ្នកជិតខាង ហើយម្ចាស់ទីតាំងក៏យល់ព្រមឯកភាពជាមួយនឹងក្រុមការងាររបស់យើងផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ មានម្ចាស់គណនីហ្វេសប៊ុកមួយសុំមិនបញ្ចេញឈ្មោះ បានបញ្ចេញមតិក្នុងប្រអប់សារហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដោយបានរៀបរាប់ថា «សូម គោរពដល់លោកស្នងការខេត្តកណ្តាល សូមមេត្តាជួយមានវិធានការចំពោះ សិប្បកម្មផ្សារដែកមួយកន្លែង នៅក្នុងទីក្រុង ទីប្រជុំជន ជាប់សាលារៀនរំលងតែមួយផ្ទះទេ ដែលមាន ទីតាំងនៅក្បែរសាលារៀនខ្មែរចិនហ៊ុនសែន ហេងតុង ពិតជាមានការរំខានខ្លាំងណាស់ ដោយសារតែ សំឡេង កាត់ដែក ឆាបដែក ផ្សារដែក និងសំឡេងម៉ាស៊ីនបាញ់ថ្នាំ ព្រមទាំងក្លិនផងដែរ ដែលធ្វើសកម្មភាព រាល់ថ្ងៃគ្មាន ម៉ោងសម្រាក ថ្ងៃសម្រាក សូម្បីតែ ថ្ងៃ សៅរ៍ អាទិត្យ ឬថ្ងៃបុណ្យក៏នៅតែធ្វើសកម្មភាពដែរ ដោយមិនគិតថាសិប្បកម្មផ្សារដែកដែលមានការរំខានគេគឺតម្រូវអោយបើកនៅក្រៅក្រុង ឬកន្លែងស្ងាត់គ្មានផ្ទះប្រជាជនរស់នៅកុះករឡើយ។ ហើយសំឡេងរំខាននេះ បានធ្វើឲ្យអ្នករស់នៅជុំវិញ មិនថាក្រុមគ្រួសារខ្ញុំ សិស្សានុសិស្ស មនុស្សចាស់ជរា ក្មេងៗតូចៗ និងអ្នកលក់ដូរក្បែរនោះ មិនអាចទ្រាំទទួលយកបានតទៅទៀតទេ ពិតជាថ្លង់និងរំខានខ្លាំងណាស់ ហេតុដូចនេះហើយសូម លោក ស្នងការមេត្តា ជួយសម្រួលដោយក្តីអនុគ្រោះផង»៕
អត្ថបទ៖ សុខុម


-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់