Connect with us

សន្តិសុខសង្គម

អាជ្ញាធរ​ច្បារអំពៅ​ចុះរុះរើរោង​អនាធិបតេយ្យ​ក្រោមស្ពាន​ព្រះមុនីវង្ស

បានផុស

នៅ

នៅព្រឹកថ្ងៃទី ៦ ខែមិថុនានេះ លោក ចេង មុនីរ៉ា​ អភិបាលនៃគណៈអភិបាល​ខណ្ឌច្បារអំពៅ​បាន​បញ្ជាឲ្យលោក ពៅ ហួត ​ចៅ សង្កាត់ច្បារអំពៅទី១ ​និងលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២​ ឲ្យ​ដឹកនាំកម្លាំងចុះទៅរុះរើរោងអនាធិបតេយ្យដែលមានក្មេងអនាថាដេកស្នាក់​នៅក្រោមស្ពាន​ព្រះមុនីវង្ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ពៅ ហួត​ ចៅសង្កាត់ច្បារអំពៅទី១បានឲ្យដឹងថា​ អាជ្ញាធរទាំង២ពីរសង្កាត់​បានចុះ​រុះរើរោង និងតង់ស្ថិតក្រោមស្ពានព្រះមុនីវង្សចាស់ ថ្មី ទាំងអស់ដោយមិនអនុញាត​ឲ្យមកស្នាក់​នៅ​បែបអនាធិបតេយ្យដូច្នេះទៀតឡើយ។

​លោក ពៅ ហួត បានបន្ថែមថា​ អ្នមករស់នៅក្រោមស្ពាននេះភាគច្រើន​ជាក្មេងអនាថា​ ដែលគេច​ពី​ផ្ទះមករស់នៅក្រោមស្ពាន​នឹងតាមទីកន្លែងចល័តដែលពួកគេអាចរស់នៅបាន​ ហើយពួកគេរស់​នៅ​ចល័ត​គ្មានទីជំរកច្បាស់លាស់ឡើយ។

​ចំពោះសំណង់មិនរៀបរយដែលពួកគេមករស់នៅគឺមានតែគ្រែកញ្ចាស់នឹងតង់រហែកចាស់ៗ​ប៉ុណ្ណោះ។ ​ហើយក្មេងៗទាំងនេះមិនដឹងមកពីខាងណាទេ ពិសេសជាក្មេងដែលម្តាយ​ឪពុកបំ​បោះបង់​ចោល។

​ក្នុងនោះលោកចៅសង្កាត់ក៏សំណូមពរ​ដល់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ​សូមចុះមក​ប្រមូល​យក​ក្មេងៗដែលគ្មានអ្នកគ្រប់គ្រងឲ្យទៅរស់នៅរៀន​សូត្រក្នុងមជ្ឈមណ្ឌល​ដើម្បីឲ្យពួកគេមាន​អនាគត​ត​ទៅមុខ។ បើទុកបែបនេះពេលពួកគេធំឡើងក្លាយជាជនអនពាលជាក់ជាពុំខានឡើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ក្នុងកិច្ច​ប្រជុំ UDCG អង់គ្លេសនឹងប្រកាស​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ខណៈអាមេរិក​ទន់​ជំហរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម១០ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម