Connect with us

សន្តិសុខសង្គម

ផ្តន្ទាទោស​អតីតមន្ត្រី​នគរបាល​រឿង​ឆបោក​ប្រាក់

បានផុស

នៅ

​ភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា​ ឆ្នាំ​២០២២ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ប្រកាស​សាលក្រម​លើ​ជនជាប់ចោទ​ឈ្មោះ ពៅ វណ្ណឌី ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ មុខរបរ ជា​មន្ត្រីនគរបាល​នៅ​នាយកដ្ឋាន​អាវុធជាតិ​ផ្ទុះ ក្រសួងមហាផ្ទៃ មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៤៣ ផ្លូវ​លេខ​១៦ កែង​ផ្លូវ​លេខ​១៣ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ដាក់ពន្ធនាគារ​១​ឆ្នាំ​តែ​អនុវត្ត​ទោស​១​ខែ​២០​ថ្ងៃ រឿង​ឆបោក តាម​បញ្ញត្តិ​មាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពីដើម​ខែមេសា ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមចម​បណ្តាល​ឲ្យ​មានការ​ចាប់ខ្លួន និង ឃុំខ្លួន​ជនជាប់ចោទ​ឈ្មោះ ពៅ វណ្ណឌី ត្រូវបាន​ប្រភពព័ត៌មាន​បង្ហើប​ឲ្យ​ដឹងថា ផ្តើមចេញពី​ជនជាប់ចោទ​បានទទួល​យកប្រាក់​ពី​ដើមបណ្តឹង ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​យកទៅ​រត់ការ​ផ្ទេរ​ក្រម​ខណ្ឌ​ពី​អង្គភាព​មួយ​ទៅ​អង្គភាព​មួយ ប៉ុន្តែ​លទ្ធផល​មិនបាន​សម្រេច​ដូច​ការនិយាយ​គ្នា ហើយ​ភាគី​ដើមបណ្តឹង​ក៏​ប្តឹងទៅ​តុលាការ​តែម្ដង៕

ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

វិទ្យាល័យ ហ៊ុន សែន ខ្លាកូន បន្ទាយមានជ័យ រៀបចំពិធីតាំងពិព័រណ៍ស្នាដៃសិស្ស និងសង្ក្រាន្ត

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

ប៉ូលិស សិង្ហបុរី ហុងកុង និងកូរ៉េខាងត្បូង ចាប់ខ្លួនជនសង្ស័យ ២៧២ នាក់ ករណីផ្ទុករូបភាព-វីដេអូអាសអាភាសកុមារ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងផែនការ នឹងរៀបចំសន្និបាតរយៈពេល២ថ្ងៃ ដោយពិធីបិទថ្ងៃទី៩​ មេសា ក្រោមអធិបតីភាពសម្ដេចធិបតី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ទីបំផុត អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត និយាយសុំទោស​តុលាការទាំងទឹកភ្នែករលីងរលោង

សន្តិសុខសង្គម១ ម៉ោង មុន

រដ្ឋបាលក្រុងប៉ោយប៉ែតចុះណែនាំ បណ្ដាទីតាំង KTV ហាមមានគ្រឿងញៀន និងល្បែងស៊ីសង

Sokha Hotels

ព័ត៌មានពេញនិយម