Connect with us

សន្តិសុខសង្គម

ប្រទះឃើញមនុស្សស្លាប់ ក្រោយសាកសព​មានក្លិនស្អុយសាយភាយពេញព្រៃ

បានផុស

នៅ

សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើផ្លូវលំក្នុងដីចម្ការមួយកន្លែង ក្រោយពីសាកសពមានក្លិនស្អុយសាយភាយពេញព្រៃទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការភ្ញាក់ផ្អើលដោយសារតែមានក្លិនស្អុយនេះ បានកើតឡើងកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១១ និង ២០នាទីថ្ងៃត្រង់ នៅចំណុចក្នុងដីចម្ការរបស់ម្ចាស់ឈ្មោះ ភាព ភេទប្រុស អាយុប្រហែល ៥០ឆ្នាំ ស្ថិតក្នុងភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។   

ក្រោយពីទទួលបានពត៌មាន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះទៅដល់ចំណុចកើតហេតុ និងធ្វើការស្រាវជ្រាវជុំវិញកន្លែងកើតហេតុ ដោយសង្គេតបឋមឃើញថា ជនរងគ្រោះពុំមានសាច់ញាតិ និងទីលំនៅពិតប្រាកដ ហើយសាកសពមានសភាពស្អុយរលួយសឹងមើលពុំយល់ទៅហើយ ទើបកំលាំងជំនាញរង់ចាំកំលាំងជំនាញការិយាល័យបច្ចេកទេសខេត្តមកធ្វើការត្រួតពិនិត្យបន្ត ដោយសមត្ថកិច្ចមូលដ្ឋាន កំពុងស្រាវជ្រាវលើករណីនេះ ព្រោះមិនទាន់ដឹងថា ជនរងគ្រោះស្លាប់ដោយសារខ្យល់.គ ឬជាអំពើឃាតកម្មនោះឡើយ។

នៅព្រឹកថ្ងៃទី១១ នេះដែរ កម្លាំងការិយាល័យ បច្ចេកទេស និងកោសល្យវិច្ច័យខេត្ត នឹងចុះទៅពិនិត្យនិងសិក្សាអោយបានច្បាស់ អំពីករណីមនុស្សស្លាប់នេះ ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម