សន្តិសុខសង្គម
តើអ្នកលេងតុងទីន មានវិវាទត្រូវប្រឈមនឹងបទល្មើសអ្វីខ្លះ?
ឧកញ៉ា នឹម វណ្ណៈបានឱ្យដឹងថា មេតុងទីន និងកូនតុងទីន អាចប្រឈមនឹង បទល្មើសឆរបោក និងរំលោភលើសេចក្ដីទុកចិត្ត ដែលជាប់ពន្ធនាគារពី ៦ ខែដល់ ៣ ឆ្នាំ និងអាចពិន័យជាប្រាក់ពី ១ លានរៀលទៅ ៦ លានរៀល។

ឧកញ៉ា នឹម វណ្ណៈ បញ្ជាក់ថា ពាក្យ “តុងទីន” ត្រូវមនុស្សទូទៅតែងហៅថា ការសន្សំប្រាក់ជាក្រុម ដោយបានអត្រាការប្រាក់ខ្ពស់ជាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយពុំមានកិច្ចសន្យា លិខិតស្នាមជាលាយលក្ខណ៍អក្សរ និងវត្ថុបញ្ចាំត្រឹមត្រូវឡើយ។ ចំណែកវចនានុក្រមស្ដេចសង្ឃ ជួន ណាត “តុងទីន” គឺជាសមាគមប្រមូលប្រាក់ ក្រុមហ៊ុនសន្សំដើមទុន ដើម្បីជួយគ្នាទៅវិញទៅមក។
បើនិយាយពីការលេងតុងទីនវិញ មនុស្សមួយចំនួនក៏ជោគជ័យ ខណៈមួយចំនួនទៀតបរាជ័យ ព្រោះត្រូវបានមេ ឬ កូន ដែលដេញប្រាក់ហើយនោះ ដាក់មេផាយរត់ចោលស្រុក ឬអាចហៅម្យ៉ាងទៀតថា “ធ្វើស៊ី”រហូតមានការប្ដឹងផ្ដល់។
សំណួរសួរថា ពេលមានករណីដូចបានរៀបរាប់ខាងលើ តើពួកគេ (មេ និងកូនដែលបោក) អាចប្រឈមនឹងបទល្មើសអ្វីខ្លះ?
ឧកញ៉ា នឹម វណ្ណៈ ប្រាប់ថា ច្បាប់ “លេងតុងទីន” មិនមានចែងនៅក្នុងច្បាប់ណាមួយ របស់ព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែបើការលេងតុងទីន មានធ្វើជាឯកសារ ឬកិច្ចសន្យា និយាយពីកាតព្វកិច្ចរៀងៗខ្លួន ឧទាហរណ៍ មេ មានតួនាទីប្រមូលលុយពីកូនឱ្យគ្រប់ចំនួន រាល់ពេលចុងខែ បើកូនមិនបង់ មេជាអ្នកទទួលខុសត្រូវជាដើម។ បើសិនមេ រត់គេច ឬ កូនមិនបំពេញកាតព្វកិច្ច ក្នុងករណីនេះគឺជាការបំពានលើកិច្ចសន្យា ដូច្នេះម្ចាស់បំណុល អាចប្ដឹងសុំឱ្យភាគី ដែលមិនបានអនុវត្តកាតព្វកិច្ច ឱ្យទៅអនុវត្តកាតព្វកិច្ចនៅតុលាការបាន។
មួយវិញទៀត បើតុលាការរកឃើញថា ភាគី (អ្នករត់គេច) មានចេតនាទុច្ចរិតបោកសមាជិកមែន ភាគីនោះនឹងត្រូវផ្ដន្ទាទោសផ្នែកព្រហ្មទណ្ឌផង និងសំណងនៃការខូចខាតផង។
ជារួមបទល្មើស២ ដែលអាចប្រឈមមាន “បទល្មើសទាក់ទងនឹងការឈរបោក” ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ មាត្រា ៣៧៧ និងមាត្រា ៣៧៨ និងបទល្មើសរំលោភលើសេចក្ដីទុកចិត្ត មាត្រា ៣៩១ និងមាត្រា ៣៩២ ដោយជនល្មើស នឹងត្រូវជាប់ពន្ធនាគារពី ៦ ខែដល់ ៣ ឆ្នាំ និងអាចពិន័យជាប្រាក់ពី ១ លានរៀលទៅ ៦ លានរៀល៕
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


