Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនក្រុមឆក់កាបូបម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ក្រោយធ្វើសកម្មភាពបានសម្រេច

បានផុស

នៅ

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង សហការណ៍​ជាមួយកម្លាំងនគរបាលខណ្ឌដង្កោ ប្រដេញចាប់បាន និងដកហូតបានសម្ភារៈជនរងគ្រោះមកវិញ ចំណែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះក្នុងមូលដា្ឋនខណ្ឌដង្កោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីឆក់កាបូបនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយត្រូវ​កម្លាំងប្រដេញចាប់បាន​នៅចំណុចភូមិអរណ្តូង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សេង សុវណ្ណឌី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចំណែកបក្ខពួក០៣​នាក់ទៀតបានគេចខ្លួនអស់ ។ ជនរងគ្រោះឈ្មោះ សេង សុខឡៃ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិខ្នរអំពិល ឃុំវាលលំពង ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ ។

របាយការណ៍បានបន្ថែមថា សម្ភារៈដែលចាប់យករួមមាន៖ ម៉ូតូ ចំនួន០១គ្រឿង ម៉ាកនិច ពណ៍ក្រហម+ស សេរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ ១JP ៦២៥៤ (ម៉ូតូធ្វើសកម្មភាព) ។ ទូរស័ព្ទដៃ ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) កាបូបស្ពាយចំនួន០១ កាបូបដៃ ចំនួន០១ ខ្សែក និងបន្តោង ចំនួន០១ខ្សែ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា នៅវេលាកើតហេតុក្រោយពេលទទួលបានព័ត៏មានតាមវិទ្យុទាក់ទងថាមានករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) នៅចំណុចកើតហេតុ ជនសង្ស័យបានបើកម៉ូតូរត់តាមផ្លូវ២០A កម្លាំងអាវុធហត្ថស្រុកកណ្ដាលស្ទឹង បានចុះសហការណ៍ជាមួយកម្លាំងនគរបាល និងប្រជាការពារចុះពួនស្ទាក់ប្រដេញប្រផាប់ប្រផីង មកដល់ចំណុចភូមិអរណ្តូង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទើបឃាត់ជន​សង្ស័យបាន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់អោយកម្លាំងនគរបាលខណ្ឌដង្កោ ដើម្បីបន្តតាមនីតិវិធីតាមផ្លូវច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម