សន្តិសុខសង្គម
រដ្ឋបាលព្រៃឈើបង្ក្រាបដេប៉ូឈើខុសច្បាប់មួយកន្លែង នៅកណ្ដាលក្រុងសៀមរាប
កម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានចុះបង្ក្រាបរថយន្តពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ មួយគ្រឿងដឹកឈើខុសច្បាប់ បានយកមកលក់ឲ្យដេប៉ូ នូរ គឹមឡាយ មានទីតាំងនៅតាមបណ្ដោយផ្លូវ៧មករា ហៅផ្លូវជន្លង់ ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ នេះថា ការបង្ក្រាបនេះធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ដោយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើសៀមរាប និងបាគង។ លោកបន្តថា
រថយន្តដឹកឈើល្មើសច្បាប់ខាងលើ មានផ្ទុកឈើក្តាប្រភេទលេខ២ប្រមាណជាជិត១ម៉ែត្រគូប។ បច្ចុប្បន្នត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើសៀមរាប នាំយកទៅកាន់ទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី នៅឃុំព្រះដាក់
ស្រុកបន្ទាយស្រី។

ប្រភពបានបង្ហើបឲ្យដឹងថា ដេប៉ូ នូរ គឹមឡាយ គេមានការសង្ស័យថា កន្លងមក៏ជាកន្លែងដេប៉ូទទួលទិញឈើខុសច្បាប់ដ៏ធំប្រចាំខេត្តសៀមរាប ដែលក្រុមឈ្មួញបានដឹកជញ្ជូនមកពីតាមបណ្ដាខេត្តមកលក់ឲ្យដេប៉ូខាងលើ។
ពាក់ព័ន្ធនឹងករណីនេះដែរ មហាជនបានសំណូមពរដល់ក្រសួងពាក់ព័ន្ធ ជាពិសេសរដ្ឋបាលព្រៃឈើសៀមរាប
មេត្តាជួយបើកការស៊ើបអង្កេត និងចុះសាវជ្រាវទីតាំងដេប៉ូឈើ ដេប៉ូ នូរ គឹមឡាយ ដែលមានទីតាំងខាងលើផង។មហាជនបង្ហើបទៀតថា នៅក្នុងខេត្តសៀមរាប មានដេប៉ូឈើ ជាច្រើនកន្លែងដូចជា នៅម្តុំផ្លូវជន្លង់,ផ្លូវក្រវ៉ាត់ក្រុង ដែលគេសង្ស័យថា បានលួចទទួលទិញឈើល្មើសច្បាប់យកមកលក់ដោយមិនបានទិញឈើមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ៕
អត្ថបទ៖ កុសល



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


