Connect with us

សន្តិសុខសង្គម

តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនជនដៃដល់រឹតកសម្លាប់ក្មេងប្រុសអាយុ ១០ ឆ្នាំ ដាក់ពន្ធនាគារ

បានផុស

នៅ

កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេច​ចេញដីការឃុំខ្លួនជនដៃដល់ដែលយកខ្សែរឹតកសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ ដោយមូលហេតុ ខឹងជនរងគ្រោះកាលពី២ខែមុន រឿងជនរងគ្រោះប្រើមិនបាន និងតមាត់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ​”ឃាតកម្មដែលមានស្ថាន​ទម្ងន់ទោសទាក់ទងនិងជនរងគ្រោះ ” តាមមាត្រា២០២ នៃក្រមព្រហ្មទណ្ឌ ។ ដែលប្រព្រឹត្តនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២និង៣៤នាទី នៅចំនុចទំនប់បឹងខ្វែងក្នុងរោងលំហែកាយ ភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនត្រូវចោទឈ្មោះ មិន រត្តនា ហៅម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចាំដីចំការ មានទីលំនៅស្នាក់នៅភូមិព្រែកតាព្រហ្ម ឃុំ កំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះ ធី សុកសំណាង ហៅ ង៉ូវ ភេទប្រុស ជនជាតិខ្មែរ អាយុ១០ឆ្នាំ​មុខរបរ​សិស្ស​ថ្នាក់ទី២ មានទីលំនៅស្នាក់នៅភូមិ ព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីកម្លាំងជំនាញកោសល្យវិច័យពិនិត្យលើសាកសពដោយអះអាងថា​ជាករណីឃាតកម្ម ខណៈដំបូងឡើយជនដៃដល់ប្រាប់ថា ជនរងគ្រោះចងកសម្លាប់ខ្លួនឯង៕

អត្ថបទ៖ ឆៃយ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម