Connect with us

សន្តិសុខសង្គម

តុលាការសម្រេចឃុំខ្លួនយុវជនម្នាក់ ករណីខឹងម្តាយស្តីបន្ទោស រួចដុតផ្ទះចោល

បានផុស

នៅ

នៅល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនកូនអកតញ្ញូ ខឹងម្តាយស្តីបន្ទោស រួចដុតផ្ទះចោលដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់​ពីបទ “ធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារការប្រើប្រាស់វិធីគ្រោះថ្នាក់ដល់បុគ្គល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ” តាមមាត្រា៤១៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង​ញៀន ។ ដែលប្រព្រឹត្តនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២០និង១០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ពៅ សុខលន ភេទស្រី ស្ថិតនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះឈ្មោះ ពៅ សុខលន ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរៈមេផ្ទះ មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ (ត្រូវជាម្ដាយបង្កេីត)។ ជនត្រូវចោទឈ្មោះ ពៅ សំណាង ហៅខ្នា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាកូនបង្កេីត)។

លោកវរសេនីយ៍ លន ចន្ថា អធិការនគរបាលស្រុកស្អាង បានប្រាប់អោយដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យនៅដេកក្នុងផ្ទះ ពេលឮជនរងគ្រោះជាម្ដាយនិយាយស្ដីបន្ទោសឲ្យខ្លួន ក៏កើតចិត្ដខឹងនឹងម្ដាយ រួចបានយកដែកកេះមកដុតពូកដេករបស់ខ្លួនបណ្ដាលអោយឆេះ និងរាលដាលឆេះទៅដល់ផ្ទះទៀត បន្ទាប់មកជនសង្ស័យក៏រត់ចុះពីលើផ្ទះ ដោយមានកាន់កាំបិតផ្គាក់នៅនឹងដៃ រួចរត់គេចខ្លួនបាត់។ ភ្លាមៗនោះត្រូវបានអ្នកជិតខាងស្រែកឆោរឡោឡើងនាំគ្នាមកជួយពន្លត់ភ្លើង ។

ក្រោយពីទទួលបានព័ត៌មានខាងលើពីប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានចុះទៅដល់កន្លែងកើតហេតុតែមិនបានឃើញជនសង្ស័យទេ។ ក្រោយមកកម្លាំងប៉ុស្ដិ៍បានសហការជាមួយកំលាំងប្រជាការពារ ក៏បានរកឃើញជនសង្ស័យ រួចបាននាំខ្លួនជនង្ស័យមកធ្វើការសាកសួរតែម្ដង ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដុតផ្ទះរបស់ម្ដាយពិតប្រាកដមែន៕

អត្ថបទ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម