សន្តិសុខសង្គម
អភិបាលក្រុងស្ទឹងសែន៖ ជំនន់ទឹកស្ទឹងសែនជិតឈានដល់កម្រិតប្រកាសអាសន្ន
ជំនន់ទឹកស្ទឹងសែនឈានជិតដល់កម្រិតប្រកាសអាសន្នដែលតម្រូវឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែនទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ទាំងសុវត្ថិភាពរស់នៅនៅរបស់មនុស្ស និងសត្វ។
លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុងស្ទឹងសែនបានចុះពិនិត្យស្ថានទឹកស្ទឹងសែន និងជីវភាពប្រជាពលរដ្ឋក្នុងក្រុង។ លោកអភិបាលក្រុងស្ទឹងសែនលើកឡើងថា ទឹកជំនន់ស្ទឹងសែននៅតែបន្តកើនឡើងឈានដល់កម្រិតមួយដែលគួរព្រួយបារម្ភចំពោះសុវត្ថិភាព ជីវភាព និងសត្វពាហនៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន។

ចំពោះស្ថានភាពប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងស្ទឹងសែនបច្ចុប្បន្នមានប្រជាពលរដ្ឋចំនួន៤សង្កាត់ ដែលកំពុងប្រឈម គឺសង្កាត់កំពង់ក្របៅ សង្កាត់ដំរីជាន់ខ្លា សង្កាត់ស្រយ៉ូវ និងសង្កាត់អូរគន្ធរ។
ស្ថានភាពចំពោះមុខទឹកបានគ្របដណ្តប់លើផ្លូវមួយចំនួននៅតាមសង្កាត់ ដែលផ្លូវខ្លះត្រូវផ្អាកការធ្វើដំណើរទាំងស្រុង និងផ្លូវខ្លះក៏ កំពុងគំរាមកំហែងដោយស្ថានភាពទឹកនៅតែបន្តហក់ឡើង។
ចំពោះប្រជាពលរដ្ឋដែលមានសត្វពាហនៈបានជម្លៀសទៅរស់នៅតាមបណ្តាចំណីផ្លូវកំពុងខ្វះខាតស្មៅសម្រាប់សត្វគោក្របី។

ជាមួយគ្នានេះនៅចំណុចគល់ស្ពានស្ទឹងសែន ផ្នែកសួនផ្សារចាស់ទឹកស្ទឹងសែនកំពុងហូរចូលលិចផ្លូវប្រវែងជិត២០០ម៉ែត្រ និងបន្តលិចចូលតាមផ្ទះ និងផ្សារស្ទឹងសែន (ផ្សារចាស់)។ ទឹកជំនន់នេះក៏កំពុងចាប់ផ្តើមហូរចូលទៅកាន់សួនស្ទឹងសែន និងផ្លូវសំខាន់ៗក្នុងក្រុងជាច្រើនខ្សែផ្សេងទៀត។
លោកបញ្ជាក់ថា ទឹកជំនន់ទឹកវគ្គពីរបានធ្វើឲ្យប៉ះពាល់ស្រូវវស្សាចំនួន១,៨១៤ ហិកតាក្នុងនោះខូចខាតអស់ ចំនួន៤៥១ហិកតា, ប៉ះពាល់ដំណាំរួមផ្សំមានចំនួន ០២ហិកតា, ប៉ះពាល់ប្រឡាយប្រវែង១៤,៩០០ម៉ែត្រ, លិចផ្លូវបេតុង លិចចំនួន ២ខ្សែ ប្រវែងសរុប ១៧៦ម៉ែត្រ, ផ្លូវកៅស៊ូ លិចចំនួន ១១ខ្សែ ប្រវែងសរុប ៦,២៧៥ម៉ែត្រ, ផ្លូវគ្រួសក្រហម លិចចំនួន ៣៥ខ្សែ ប្រវែងសរុប ២៧,៤២៨ម៉ែត្រ, ផ្លូវដីស លិចចំនួន ៧ខ្សែ ប្រវែងសរុប ៤,៤៦៩ម៉ែត្រ។

យោងលើបាយការណ៍របស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ធំបញ្ជាក់ផងដែរថា ស្ថានភាពទឹក នៅក្នុងខេត្តកំពង់ធំ, នៅស្ថានីយ៍កំពង់ធំ បន្តហក់ទឡើង ០,០៦ម៉ែត្រ កម្ពស់ទឹកថ្ងៃនេះ ១៣,៩៩ម៉ែត្រ លើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ០,៤៩ម៉ែត្រ កម្ពស់ទឹកប្រកាសអាសន្ន ១៤ម៉េត្រ, នៅស្ថានីយសណ្តាន់ កើនឡើង០,០២ម៉ែត្រ កម្ពស់ទឹកថ្ងៃនេះ ១៩,៩០ម៉ែត្រ លើសកំពស់ប្រុងប្រយ័ត្ន១,៤០ម៉ែត្រ។
ប្រៀបធៀបកំពស់ទឹកស្ទឹងសែន៣ ឆ្នាំនៅស្ថានីយ៍កំពង់ធំ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ កម្ពស់ទឹក ១៣,៩៩ម៉ែត្រ, នៅឆ្នាំ២០២១ កម្ពស់ទឹក ១៣,២៩ម៉ែត្រ, នៅឆ្នាំ២០២២ កម្ពស់ទឹក ១២,២៧ម៉ែត្រ៕

អត្ថបទ៖ ឈាង មករា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


