ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ខ្ញុំអំពាវនាវទៅឯកឧត្ដម ខឹម វាសនា ឆ្លើយតបត្រឡប់ទៅវិញ ព្រោះគេចោទថា ខ្ញុំជាអ្នកបញ្ជាឲ្យបង្កើតព្រឹត្តិការណ៍
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងអ្នកគាំទ្រ ចេញមុខមកបញ្ជាក់ និងបដិសេធជុំវិញការជួបជុំរបស់ខ្លួន កាលពីពេលថ្មីៗនេះ ទៅកាន់អ្នកដែលចោទប្រកាន់ថា សម្ដេចជាអ្នកបញ្ជាឲ្យបង្កើតព្រឹត្តិការណ៍ជួបជុំនោះឡើង។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល មិនយកកងកម្លាំងទៅបង្រ្កាបប្រជាពលរដ្ឋ ដែលគ្រាន់តែមកជួបជុំដោយសារមានជំនឿខុសរឿង ដឹកនាំដោយលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ខ្ញុំមិនយកកម្លាំង ទៅបង្រ្កាបកម្លាំងដែលគ្រាន់តែមកជំនឿខុសរឿង ចឹងខាងបងប្អូន ឯកឧត្ដម ខឹម វាសនា គេបាននិយាយថា ខ្ញុំជាអ្នកបញ្ជាឯកឧត្ដម ដើម្បីធ្វើរឿងហ្នឹង ចឹងឯកឧត្ដម គួរតែឆ្លើយតប រឿងអ្នកគាំទ្រ ឯកឧត្ដម ខឹម វាសនា ឆ្លើយតបបើ ហ៊ុន សែន បញ្ហាព្រះព្រហ្មបានហើយ អាហ្នឹង គឺល្អហើយ ចឹងខ្ញុំមិនធំជាងព្រះព្រហ្ម ខឹម វាសនា»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់លោក ខឹម វាសនា និងអ្នកគាំទ្រ ឆ្លើយតបទៅអ្នកចោទប្រកាន់ថា សម្ដេចជាអ្នកបញ្ជាឲ្យបង្កើតព្រឹត្តិការណ៍ជួបជុំនោះឡើង។ សម្ដេចតេជោ បានយ៉ាងដូច្នេះថា «ដូច្នេះខ្ញុំអំពាវនាវទៅឯកឧត្ដម ខឹម វាសនា និងអ្នកគាំទ្រ ឆ្លើយតបត្រឡប់ទៅវិញ ព្រោះគេចោទថា ខ្ញុំជាអ្នកបញ្ជាឲ្យ ខឹម វាសនា បង្កើតព្រឹត្តិការណ៍នេះ ដើម្បីបង្វែររឿងនេះ រឿងនោះ ទៅជារឿងវាចោទទៅចឹង»។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ចំណុចនេះមានតែលោក ខឹម វាសនា និងអ្នកគាំទ្រ ចេញមុខបដិសេធតែប៉ុណ្ណោះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


