Connect with us

សន្តិសុខសង្គម

រត់គេចពីគូទំនាស់ផ្លោះរបងចូលយានដ្ឋានជួស​ជុលរថយន្ដធ្លាក់បាក់ជើងម្ខាង

បានផុស

នៅ

បុរសម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរត់គេចពីគូរទំនាស់ដេញវាយ ហេីយផ្លោះរបងចូលយានដ្ឋានជួសជុលរថយន្តមួយកន្លែង នៅចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែន ជ័យរាជធានីភ្នំពេញ កាលពីវេលាម៉ោង០៧និង៥៧នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះរត់គេចពីក្មេងស្ទាវមួយក្រុមដេញវាយហេីយបានផ្លោះឡេីងរបងយានដ្ឋានមួយកន្លែងដែលមានកម្ពស់៣ម៉ែត្របណ្តាលឱ្យធ្លាក់ចុះមកក្រោមបាក់ជេីងម្ខាង បន្ទាប់មកប្រជាពលរដ្ឋបានទាក់ទងទៅក្រុមរថយន្តសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

បេីកតាមប្រភពព័ត៌មានមួយទៀតបានឱ្យដឹងថា កាលពីយប់ក្រុមជនរងគ្រោះបានដេញវាយក្រុមទាំងនោះម្តងរួចមកហេីយលុះព្រឹកឡេីងគូទំនាស់នាំគ្នាមកដេញវាយសងសឹកវិញទេីបធ្វេីឱ្យភ័យរត់ផ្លោះរបងធ្លាក់បាក់ជេីងតែម្តង៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម