សន្តិសុខសង្គម
ឃាត់ខ្លួនស្ត្រីប្រពន្ធចុងម្នាក់ សង្ស័យករណីចាក់សម្លាប់បុរសជាប្ដី
ករណីឃាតកម្មមួយបានកើតឡើងលើបុរសម្នាក់បានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនៅចំណុចក្រុមទី១០ ក្នុងភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ករណីនេះអ្នករស់នៅជិតកន្លែងកើតហេតុប្រាប់ថា បានកើតឡើង
កាលពីវេលាម៉ោងជិត៩និង០០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដែលអ្នកភូមិដាក់ការសង្ស័យលើស្ត្រីជាប្រពន្ធចុងជាអ្នកប្រព្រឹត្ត ។

ប្រភពខាងលើបន្តថា បើយោងតាមសម្តីស្ត្រីជាប្រពន្ធដើមដែលមានទីលំនៅក្នុងភូមិជាមួយគ្នាបាននិយាយប្រាប់ថា មុនកើតហេតុប្តីរបស់គាត់បានហូបបាយរួច ក៏បានចេញទៅផ្ទះគូកំណាន់(ប្រពន្ធចុង) របស់គាត់ នៅវេលាម៉ោងប្រមាណជិត ០៧ ព្រលប់នៅថ្ងៃទី២០ ខែតុលា ម្សិលមិញ រហូតដល់ម៉ោងជិត១០និង០០នាទី ក៏ស្រាប់តែបានទទួលដំណឹងថា ប្តីរបស់គាត់ត្រូវគេចាក់សម្លាប់បណ្តាលឲ្យស្លាប់បាត់ហើយទើបមានការភ្ញាក់ផ្អើលតែម្តង។

ស្ត្រីជាប្រពន្ធដើមបានបញ្ជាក់ថា ជនរងគ្រោះជាប្ដីមានឈ្មោះ អាន់ វុធ អាយុ៤៦ឆ្នាំ បានដេកស្លាប់ក្នុងបន្ទប់ផ្ទះរបស់ប្រពន្ធចុងយ៉ាងអាណោចអាធ័ម ដោយនៅលើពោះមានស្លាកស្នាមចាក់ដោយកន្ត្រៃជាច្រើនកន្លែង ហើយក្រៅពីនេះនៅលើដងខ្លួនក៏មានស្នាមភ្លើងឆេះរោលនៅលើដងខ្លួនផងដែរ ចំណែកឯស្ត្រីជាប្រពន្ធចុងដែលជាប់សង្ស័យក្នុងករណីមនុស្សឃាតនេះ មានឈ្មោះ នេត ចំប៉ី អាយុ៥២ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។

ក្រោយទទួលបានព័ត៌មានខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្នំសំពៅ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកបាណន់ចុះដល់កន្លែងកើតហេតុ ហើយក៏បានឃាត់ខ្លួនស្ត្រីម្នាក់ដែលជាប្រពន្ធចុងជនរងគ្រោះកាលពីកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះដើម្បីនាំមកសាកសួរជុំវិញករណីខាងលើនេះ ។ ខណះមកដល់ពេលនេះនៅមិនទាន់បានការបញ្ជាក់ពីសមត្ថកិច្ចអំពីមូលហេតុនៅឡើយដោយករណីនេះកំពុងស្ថិតក្នុងការស្រាវជ្រាវ និងសួរនាំជនសង្ស័យមិនទាន់បានបញ្ចប់នៅឡើយ បើទោះបីយ៉ាងណាស្ត្រីជាជនសង្ស័យត្រូវបានអ្នកភូមិបានបង្ហើបឲ្យដឹងប្រហាក់ប្រហែលគ្នាថា បុរសជាជនរងគ្រោះ គឺជាបុរសជាប្តីចុងក្រោយដែលបានបាត់បង់ជីវិត ខណះបុរស២នាក់ជាប្តីមុនៗ ផ្សេងទៀត ក៏ធ្លាប់ទទួលរងរបួសដូចគ្នាផងដែរ តែសំណាងមិនប៉ះពាល់ដល់ជីវិត ៕
អត្ថបទ៖ សៅ សារិទ្ធ






-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?