សន្តិសុខសង្គម
តុលាការសម្រេចឃុំខ្លួនចោរឆក់កាបូបស្ត្រីជនជាតិ ឥណ្ឌូនេស៊ីដាក់ពន្ធនាគារបណ្តោះអាសន្ន
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលលោក ស៊ូ បញ្ញាបានសម្រេចចេញដីកាឃុំខ្លួនបុរជនសង្ស័យជាចោរឆក់កាបូបពីស្ត្រីជនជាតិឥណ្ឌូនេស៊ីដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “លួចមានស្ថានទម្ងន់ទោស”(ឆក់កាបូប)” ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង”ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” តាមមាត្រា៣៥៣, មាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ ,មាត្រា៤២ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ប្រព្រឹត្តនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១០ និង២០នាទី ចំណុចលើផ្លូវបេតុងស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
បុរសជនត្រូវចោទមានឈ្មោះ សឿន គឹមសៀក អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។ ជនរងគ្រោះជាស្ត្រីជនជាតិឥណ្ឌូនេស៊ី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិក (កាស៊ីណូហ្គ្រេនដ្រាហ្គន)។

បើតាមរបាយការណ៍របស់សមត្ថកិច្ចដែលទទួលបាន៖ ជនរងគ្រោះបានដើរចេញពីបន្ទប់ស្នាក់នៅគោលបំណងទៅកន្លែងដូរលុយរកទិញអីហូប មកដល់ចំណុចកើតហេតុស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ ០១នាក់ បានបើកម៉ូតូមកតាមពីក្រោយរួចហើយបានធ្វើសកម្មភាពឆក់យកកាបូបរបស់ជនរងគ្រោះជិះម៉ូតូគេចខ្លួនបាត់ទៅ។
បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន ដើម្បីឲ្យសមត្ថកិច្ចនគរបាល ជួយស្វែងរកចាប់ជនសង្ស័យ ហើយនឹងសម្ភារៈដែលបាត់បង់យកមកវិញ។
ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមសមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ទើបស្គាល់អត្តសញ្ញាណជនសង្ស័យរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានតែម្តង៕


អត្ថបទ៖ ឆៃ យ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


