សន្តិសុខសង្គម
ស្នងការខេត្តតាកែវ ផ្ដាំផ្ញើដល់សាធារណជនកុំមានការព្រួយបារម្ភអំពីសន្តិសុខ
ដូចដែលមហាជនបានដឹងហើយនាពេលកន្លងមកនាដើមឆ្នាំ២០២៣នេះ ក្រៅពីករណីគ្រឿងញៀន ចោរកម្ម ចោរឆក់ គប់កញ្ចក់រថយន្តតាមដងផ្លូវ នៅមានករណីប្រដេញកាប់គ្នាតាមដងផ្លូវប្រសេកប្រសាចគួរឲ្យខ្លាច។

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុន នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៥និង៥០នាទី ក្មេងស្ទាវ១ក្រុមជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយកាំបិត ប៉័ងតោដេញកាប់គ្នាបណ្តាលឲ្យសិស្សសាលាម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៩៣និង៩៤ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។
ជនរងគ្រោះឈ្មោះ ប៉ែត កុសលសិទ្ធិ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានជនសង្ស័យកាប់មួយកាំបិតត្រង់កផ្នែកខាងឆ្វេង ស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្រោយធ្វើសកម្មភាពជនសង្ស័យបាននាំគ្នាជិះម៉ូតូទៅទិសខាងត្បូងគេចខ្លួនបាន៣ថ្ងៃទើបសមត្ថកិច្ចចាប់ខ្លួនបាន៤នាក់។

ឆ្លើយតបនឹងបញ្ហាខាងលើនេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត លោកបានផ្ដាំផ្ញើដល់សសាធារណៈជនទាំងអស់ កុំមានការព្រួយបារម្ភ នៅពេលមកលេងកម្សាន្ដនៅតាកែវ។ ម្យ៉ាងរាល់បទល្មើសដែលកើតឡើងកម្លាំងលោកបានធ្វើការបង្ក្រាប និងស្រាវជ្រាវមុខសញ្ញាអស់ហើយ ដូចជាករណីឃាតកម្មកាលពីប៉ុន្មានថ្ងៃមុនបង្កឡើងដោយក្រុមក្មេងទំនើង គឺត្រូវឃាត់ខ្លួនអស់ហើយ។

លោកស្នងការបញ្ជាក់ថា លោកទទួលស្គាល់បទល្មើភាគច្រើនគឺមិនអាចបង្កាបាន ព្រោះវាកើតឡើងភ្លាមៗ តែលោកនឹងដាក់កម្លាំងជំនួយទៅគ្រប់អធិការក្រុងស្រុកសហការគ្នាធ្វើការ៕
អត្ថបទ៖ វីរៈ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


