សន្តិសុខសង្គម
ឆេះអគារកាសុីណូមួយនៅមុខផ្សារទឹកពុះក្រុងប៉ោយប៉ែត
នាវេលាម៉ោងជាង១០យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ អគ្គិភ័យបានឆាបឆេះអគារកាសុីណូមួយកន្លែងដែលនៅជាប់ខាងជើងកាសុីណូផារ៉ាមិចមុខផ្សារលក់ចំណីអាហារទឹកពុះ ក្នុងតំបន់កាសុីណូផ្កាយ៥ជិតអូរព្រំដែនក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ខណៈដែលភ្លើងកំពុងឆាបឆេះនោះក៏មានការភ្ញាក់ផ្អើលពីអ្នកទៅកំសាន្តលេង និងដើរទិញចំណីអាហារនៅផ្សារទឹកពុះបានចោមរោមមើល និងពិសេសអ្នកនៅក្នុងអគារកាសុីណូដែលត្រូវភ្លើងឆាបឆេះបានរត់ចេញពីក្នុងអាគារប្រសេកប្រសាច។ ជាមួយគ្នានោះអ្នកនៅក្នុងអគារកាសុីណូផារ៉ាមិចម្ខាងផ្លូវពីអគារដែលកំពុងឆេះក៏បានរត់ចេញពីក្នុងអគារដែរ។
ភ្លាមៗក្រោយកើតហេតុរថយន្តពន្លតអគ្គិភ័យរបស់កាសុីណូ និងរបស់នគរបាលក្រុងប៉ោយប៉ែតបានទៅដល់ និងកំពុងអន្តរគមន៍បាញ់ពន្លត់។

អគារកាសុីណូដែលបានឆេះជាអគារកាសុីណូ និងសណ្ឋាគារដាយមិនសុីធី (DIAMOND CYTY)។ ដោយមានការអន្តរាគមន៍បាញ់ពន្លតទាន់ពេលនៅវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃដដែលស្ថានភាពភ្លើងឆេះត្រូវគ្រប់គ្រងបាននឹងរលត់ទាំងស្រុង។
ចំពោះហេតុការនេះនៅមិនទាន់ដឹងមូលហេតុនៅឡើយទេ ហើយការខូចខាត់ និងរងគ្រោះក៏មិនទាន់ដឹងដែរ៕
អត្ថបទ៖ អពៅ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


