សន្តិសុខសង្គម
ជនសង្ស័យ៦នាក់សំងំសេពគ្រឿងញៀនក្នុងផ្ទះសំណាក់ទាំងថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
តាកែវ ៖ ជនសង្ស័យប្រុស-ស្រី មួយចំនួនត្រូវបានប៉ូលិសជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវក្រសោបបានទាំងថ្ងៃបន្ទាប់ពីនាំគ្នាចរាចរ និង សេពគ្រឿងញៀនក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែងក្នុងក្រុងដូនកែវ។
ករណីបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន នៅចំណុចផ្ទះសំណាក់សំពៅមាស ស្ថិតក្នុងភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ជនសង្ស័យដែលបានឃាត់ខ្លួនមាន៦នាក់ រួមមាន ១- ឈ្មោះ ណេង ប៉ាយយី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិព្រៃរុន ឃុំស្រង់ ស្រុកទ្រាំង ខេត្តតាកែវ(រក្សាទុក-ប្រើប្រាស់)។ ២- ឈ្មោះ ថៃ ភស្តុ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរបម្រើនៅខារ៉ាអូខេ មានទីលំនៅភូមិខ្យឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ(ប្រើប្រាស់)។ ៣- ឈ្មោះ វិន យ៉ាវិន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ បំរើនៅខារ៉ាអូខេ មានទីលំនៅភូមិតាឌូ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ(ជួញដូរ) ។ ៤- ឈ្មោះ សំ ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិប៊ិនម៉ៅ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ(រក្សាទុកប្រើប្រាស់) ។ ៥- ឈ្មោះ សៅ ធឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាងឈើ មានទីលំនៅភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ(ប្រើប្រាស់)។ ៦- ឈ្មោះ ម៉ាន់ តុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំ នៅភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ(ប្រើប្រាស់)។ ចំណែកវត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០៨កញ្ចប់តូច ម៉ូតូចំនួន០១គ្រឿងម៉ាកឌូកស្លាកលេខភ្នំពេញ 1FH-1348 និងទូរសព្ទចំនួន០៨គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ វីរៈ

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


