សន្តិសុខសង្គម
បាញ់តដៃគ្នាក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាបណ្ដាលឲ្យស្លាប់ពីរនាក់ និងរបួសសមត្ថកិច្ចម្នាក់
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់បានរងរបួសក្នុងហេតុការណ៍បាញ់តដៃគ្នាជាមួយជនសង្ស័យ ខណៈជនសង្ស័យ២នាក់ស្លាប់នៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសេចក្ដីរាយការណ៍ពីក្រុមការងារកម្ពុជាថ្មីដែលនៅកន្លែងកើតហេតុ ក្រុមជនសង្ស័យមានគ្នា៤នាក់បាញ់តដៃជាមួយកម្លាំងជាច្រើនគ្រាប់ បណ្ដាលឲ្យសមត្ថកិច្ចរងរបួសម្នាក់ និងជនសង្ស័យ២នាក់បានស្លាប់ ចំណែក២នាក់ទៀតគេចខ្លួនបាត់។ ក្នុងប្រតិបត្តិការណ៍ កម្លាំងសមត្ថកិច្ចបានដកហូតអាវុធខ្លីមួយដើម។

បើតាមលោកឩត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅមុននេះថា ក្រុមជនសង្ស័យ ជាមុខសញ្ញាកាច់កលួចម៉ូតូ និងលួចរថយន្តយ៉ាងសកម្ម ដោយមានអាវុធដែលតែងតែបាញ់គម្រាមជនរងគ្រោះពេលចេញធ្វើសកម្មភាពនាពេលកន្លងមក។ លោកឩត្ដមសេនីយងត្រី បានបន្ថែមថា ក្រុមជនសង្ស័យបានបាញ់ស្រោចមកលើសមត្ថកិច្ច ដែលបណ្តាលឲ្យនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលម្នាក់រងរបួសត្រង់ជើង ខណ:នោះដើម្បីការពារខ្លួនសមត្ថកិច្ចបានប្រើប្រាស់សិទ្ធការពារខ្លួនដោយបាញ់តបតវិញបណ្តាលឲ្យជនសង្ស័យ២នាក់ស្លាប់នៅនឹងកន្លែង៕
រាយការណ៍៖ សុខា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២១ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


