សន្តិសុខសង្គម
អគ្គិភ័យលេបត្របាក់ផ្ទះពលរដ្ឋ៩ខ្នងនិងឃ្លាំងស្តុបអីវ៉ាន់ ព្រមទាំងខូចខាតរថយន្ត Lexus RX330មួយគ្រឿង
ភ្នំពេញ ៖ ហេតុការណ៍គ្រោះអគ្គិភ័យដែលមួយដែលបានកើតឡើងកាលពីវេលាម៉ោង ១៤និង៤០រសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅផ្លូវលំ ក្រុម៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ចំនួន០៩ខ្នង និងឃ្លាំងស្ទុបអីវ៉ាន់ចំនួន០១ឃ្លាំង ព្រមទាំងរថយន្តLexus RX330មួយគ្រឿងផងដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញ ភ្លាមៗនោះ លោកបានបញ្ជាទៅក្រុមជំនាញចេញរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ផងដែរ។

សមត្ថកិច្ចជំនាញបានឱ្យដឹងថា មូលហេតុនៃការឆាបឆេះនេះ គឺបណ្ដាលមកពីអ្នកដុតសំរាមនៅគំនរសំរាមធ្វេសប្រហែស ទើបឆេះរាលដាលឲ្យមានការសម្ភារៈខូចខាតផ្ទះឈើប្រក់ស័ង្កសីចំនួន០៨ខ្នង, ផ្ទះថ្មប្រក់ស័ង្កសីចំនួន០១ខ្នងអស់ទាំងស្រុង, ឃ្លាំងចំនួន០១ខូចខាត ប្រហែល៣០% រួមទាំងរថយន្តម៉ាក់Lexus 330 ពណ៌សចំនួន ០១គ្រឿងខូចខាតប្រហែល៥០% តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ។

នៅក្នុងប្រតិបត្តិការសង្គ្រោះអគ្គិភ័យខាងលើនេះដែរ កម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងបានប្រើប្រាស់ទឹកអស់ចំនួន ១២២ឡានទើបរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង ១៦និង៥០នាទីល្ងាចនាថ្ងៃខែឆ្នាំដដែល៕
ដោយ ៖ សុខា




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


