សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីឆាបឆេះឃ្លាំងស្តុកកម្ទេចក្រណាត់ រងការខូចខាតទាំងស្រុង
ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុកកម្ទេចក្រណាត់មួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៣ នៅក្នុងភូមិ ព្រៃមូល សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។

ឃ្លាំងដែលត្រូវអគ្គិភ័យឆាបឆេះ មានទំហំទទឹង៩ម៉ែត្របណ្តោយ៤០ម៉ែត្រ ធ្វើពីដែកប្រក់ស័ង្កសី ដែលមានម្ចាស់ជាអ្នកជួលឈ្មោះហេង ស្រីនាង ភេទស្រីអាយុ ៣៨ឆ្នាំ មុខ របស់ជាអ្នកទិញលក់កម្ទេចក្រណាត់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញពីផ្នែកខាងក្រោយឃ្លាំងនិងបង្កជាអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ ទើបរាយការណ៍ទៅសមត្ថកិច្ចនិងក្រុមពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកបាញ់ពន្លត់។

តាមនគរបាលការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើបានលេបត្របាក់ទីតាំងទាំងស្រុងតែសំណាងមិនមានមនុស្សរងរបួសនោះទេ និងមិនឆេះរាលដាលដល់ផ្ទះពលរដ្ឋដែលនៅក្បែរនោះទេ។ ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


