សន្តិសុខសង្គម
រថយន្តកែច្នៃបើកគេចរថយន្តយីឌុប វេក្រឡាប់បះជើង បណ្ដាលឲ្យព្រះសង្ឃ៨អង្គរបួសធ្ងន់ស្រាល
រតនគិរី ៖ រថយន្តកែច្នៃមួយគ្រឿងបើកបរដឹកព្រះសង្ឃ៨អង្គគេចពីថយន្តយីឌុបនៅពីខាងមុខ វេចង្កូតក្រឡាប់បះជើងខ្លួនឯង បណ្ដាលឲ្យព្រះសង្ឃ៨អង្គរងរបួសធ្ងន់ស្រាល ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចខ្ទមចម្ការឈ្មោះ សូភី តាមកំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ធ្វើដំណើរចេញពីស្រុកអូរយ៉ាដាវ ឆ្ពោះទៅទឹកជ្រោះតំបន់អូរស៊ីនលែរ។

លោក ក្លល់ ថើង អធិការស្រុកលំផាត់បានឲ្យដឹងថា អ្នករួមដំណើរភាគច្រើនជាព្រះសង្ឃជិត១០អង្គ បានរបួសធ្ងន់ ២អង្គ និងម្នាក់ទៀតជាឧបាសករបួសស្រាល ហើយបានដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត និង៦អង្គទៀត បញ្ជូនតាមរថយន្តឯកជន និងរថយន្តសង្គ្រោះរបស់ស្រុកលំផាត់ យកមកព្យាបាលនៅមណ្ឌលសុខភាពស្រុកលំផាត់ផងដែរ។

លោកថា អ្នករងរបួសទាំងនោះនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយដែរ ហើយរថយន្តដែលបានក្រឡាប់នោះ សមត្ថកិច្ចជំនាញបានរឹបអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ វុទ្ធឦសាន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


