សន្តិសុខសង្គម
តខ្សែភ្លើងខុសបច្ចេកទេស ឆ្លងចរន្ដឆេះផ្ទះមួយខ្នង និងរថយន្ដមួយគ្រឿងទាំងស្រុង
ផ្ទះមួយខ្នងធ្វើអំពីឈើ ប្រក់ស័ង្កសី និងរថយន្ដម៉ាក TOYOTA TACOMA មួយគ្រឿង រួមទាំងសម្ភារមួយចំនួនត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខណៈដែលសមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពីការតខ្សែភ្លើងខុសបច្ចេកទេស។

ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិគោកសណ្ដែក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអណ្ដាលភ្លើងឆាបឆេះនេះមានឈ្មោះ សុខ វ៉ិត ភេទប្រុស អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ៅ ចាន់ថន អាយុ៣៦ឆ្នាំ។ ក្នុងរបាយការណ៍បញ្ជាក់ថា ផ្ទះដែលត្រូវអគ្គិភ័យឆេះនេះមានទំហំ៥ម៉ែត្រ គុណ ៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី និងរថយន្ដមួយគ្រឿងម៉ាក TOYOTA TACOMA (2002) មួយគ្រឿង រួមទាំងសម្ភារក្នុងផ្ទះមួយចំនួនត្រូវអណ្ដាតភ្លើងឆេះអស់ទាំងស្រុង។

តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលមូលដ្ឋាន និងកម្លាំងជំនាញដែលបានស្រាវជ្រាវដឹងថា ករណីបណ្ដាលមកពីការឆ្លងចរន្ដអគ្គិសនីក្នុងផ្ទះ ដែលតខ្សែតំណច្រើនកន្លែង មិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏សំណូមពរដល់ពលរដ្ឋ ត្រូវពិនិត្យលើចំណុចនេះដើម្បីជៀសវាងគ្រោះមហន្ដរាយកើតឡើងជាយថាហេតុ៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


