សន្តិសុខសង្គម
ចាប់បានបក្ខពួកម្នាក់ទៀតករណីគប់ និងបាញ់រថយន្ដលើផ្លូវល្បឿនលឿន
កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សហការជាមួយប៉ុស្ដិត្រពាំងគង បានឃាត់ខ្លួនមុខសញ្ញាបក្ខពួកក្រុមបាញ់ និងគប់កញ្ចក់រថយន្ដលើផ្លូវល្បឿនលឿនបានម្នាក់ទៀតហើយ បន្ទាប់ពីរត់គេចខ្លួនកាលពីកន្លងទៅ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីម៉ោង២៣និង៣០នាទីយប់ ថៃ្ងទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ ស្របពេលមុខសញ្ញាគ្រោងរៀបចំផែនការលើផ្លូវបន្ដ។ របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ព្រំ គឿន ហៅពន្លក ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្លា ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បញ្ជាក់ថា មុខសញ្ញាឈ្មោះ ព្រំ គឿន ហៅពន្លក គឺជាបក្ខពួករបស់ឈ្មោះ ឈឿម ដែន ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០២៣កន្លងទៅក្នុងករណីបាញ់ និងគប់រថយន្ដនៅចំណុចខាងលិចស្ពានផ្លូវល្បឿនលឿន។

សូមបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឈឿម ដែន បានឆ្លើយថា ខ្លួន និងបក្ខពួកបានធ្វើសកម្មភាពយកចំពាមកៅស៊ូដាក់គ្រាប់ថ្មបាញ់កញ្ចក់រថយន្តដែលធ្វើដំណើរឆ្លងកាត់លើផ្លូវល្បឿនលឿនម្ដុំអូរក្រាំងអំបិល និងផ្លូវជាតិលេខ៤ភូមិស្លា ហើយការធ្វើសកម្មភាពមិនរើសប្រភេទរថយន្ដ និងពេលវេលានោះទេ អោយតែខ្លួន និងបក្ខពួកចេញមកពីកន្លែងដែលស្នាក់នៅបណ្ដោះអាសន្ន (ប្រើប្រាស់គ្រឿងញៀន)។ ជនសង្ស័យបន្ថែមថា កន្លងមកខ្លួនបានយកជំពាមដាក់គ្រាប់ថ្មបាញ់ទៅលើរថយន្ដជាច្រើនតែមិនដឹងថាចំ ឬបែកកញ្ចក់ ឬកំពិតនោះទេ តែការបាញ់គប់កញ្ចក់រថយន្ដមិនមែនមានតែខ្លួនទេ គឺមានបក្ខពួកផ្សេងទៀត ហើយការបាញ់នោះ គឺពេលខ្លះមានប្រសិទ្ធភាព ពេលខ្លះមិនបានផលនោះទេ។

បើតាមរបាយការណ៍ ជនសង្ស័យឈ្មោះ ឈឿម ដែន ត្រូវបានចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពង់ស្ពឺ រួចហើយ៕
អត្ថបទ៖ សុខុម




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


