សន្តិសុខសង្គម
មានករណីកុមារីម្នាក់ប្រកាច់ស្លាប់ភ្លាមៗ ក្រោយគ្រូពេទ្យអត់ច្បាប់ចាក់ថ្នាំ២ម្ជុល
កំពង់ឆ្នាំង ៖ កុមារីម្នាក់ឈ្មោះ គឹម ចាន់តី អាយុ ៥ឆ្នាំ រស់នៅភូមិចំបក់ប្រាសាទ ឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងស្លាប់ភ្លាមៗ ក្រោយឪពុកម្ដាយបានយកទៅព្យាបាលនៅផ្ទះគ្រូពេទ្យឯកជនមួយ ស្ថិតនៅភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
តាមការបញ្ជាក់របស់សាក្សីត្រូវជាសាច់ញាតិរបស់គ្រូពេទ្យបានបញ្ជាក់ថា ពេទ្យដែលបានចាក់ថ្នាំកុមារីបណ្ដាលអោយបាត់បង់ជីវិតនោះឈ្មោះ ហូ ថុង ភេទ ស្រី រស់នៅភូមិផ្លូវគោ ឃុំ បន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គាត់ជាពេទ្យចេះតពីឪពុក។

នៅម៉ោង ៣និង៣០ នាទីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៣ គ្រូពេទ្យឈ្មោះ ហូ ថុង បានវាស់កម្ដៅ ហើយក៏បានចាក់ថ្នាំចំនួនពីរម្ជុល នៅលើភ្លៅ កុមារីរងគ្រោះទាំងសងខាង។ ក្រោយពីចាក់រួចភ្លាមស្រាប់តែកុមារីមានអាការៈបញ្ឈរភ្នែក មុខឡើងខ្មៅ ដកដង្ហើមមិនរួច ឃើញដូច្នេះអ្នកគ្រូពេទ្យរូបនោះក៏បានដាក់សេរ៉ូមហើយក៏ឲ្យឪពុកម្ដាយកុមារីរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង តែអកុសល មុនពេលទៅដល់មន្ទីរពេទ្យខេត្តកុមារីរងគ្រោះបានស្លាប់បាត់ទៅហើយ។

នៅថ្ងៃទី២៤ខែ កក្កដា ឆ្នាំ ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលស្រុក រលាប្អៀរ និងខេត្ត កំពុងកោះហៅគូភាគីទាំងពីរមកសួរនាំដើម្បីធ្វើកំណត់ហេតុបញ្ជូនសំណុំរឿងតាមនីតិវិធី ប៉ុន្តែអ្នកគ្រូពេទ្យរូបនោះបានគេចខ្លួនមិនចូលបំភ្លឺឡើយ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


