Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចបញ្ជូន អធិការរងខណ្ឌចំការមនប្រើហិង្សាលើបុរសម្ចាស់រថយន្ត ទៅដល់តុលាការ

បានផុស

នៅ

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួន លោកវរសេនីយ៍ទោ ហ៊ុត​ គង់​ អធិការ​រង​ខណ្ឌ​ចំការមន​​ ទទួលផែនការងារ ជំនាញកោសល្យវិច្ច័យ នៃអធិការដ្ឋាននគរបាល​ខណ្ឌ​ចំការមន​ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា កាលពីវេលាម៉ោងជាង ១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន​ លេីផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន​​ រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្ត PRIUS ពាក់ស្លាកលេខភ្នំពេញ 2BV -5390 ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យខូចខាតបន្តិចបន្តួច។

បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តឱ្យសន្លប់នៅកន្លែងកើតហេតុ។

បច្ចុប្បន្នជនសង្ស័យកំពុង ស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ។

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម