សន្តិសុខសង្គម
ចុះដកហូតម៉ូតូ ២៦២គ្រឿង ពីឃ្លាំងបញ្ចាំ ប្រគល់ជូនដើមបណ្ដឹងមានឯកសារត្រឹមត្រូវ
ទីតាំងឃ្លាំងបញ្ចាំ នៅឃ្លាំងរំសេវ ដែលបានខ្លុំប៉េបិតបណ្ដោះកន្លងមក ត្រូវបាន លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះត្រួតពិនិត្យ ដកហូតម៉ូតូចំនួន ២៦២គ្រឿង ជូនដល់ពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹង និងមានឯកសារត្រឹមត្រូវនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនទៅពួកគាត់ប្រើការប្រចាំថ្ងៃវិញ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកញ្ញាឆ្នាំ ២០២៣ ដឹកនាំដោយ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ មានការចូលរួមលោកវរសេនីយ៍ឯក បុត សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, លោក លីម ប៊ុនហេង ព្រះអាជ្ញារង នៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក។

ក្នុងប្រតិបត្តិការនេះ លោក ឃ្លាំង ហួត បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតដែលបានបាត់ម៉ូតូ ឬបានដាក់បញ្ចាំម៉ូតូ ត្រូវមកលស់ម៉ូតូវិញ និងរកម៉ូតូមិនឃើញនោះ ត្រូវប្រញាប់រួតរះដាក់ពាក្យបណ្ដឹងនៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យអាជ្ញាធរបានរៀបចំធ្វើការត្រួតពិនិត្យឯកសារ និងប្រគល់ម៉ូតូជូនទៅពួកគាត់វិញ។

លោក ឃ្លាំង ហួត បញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការចុះត្រួតពិនិត្យមើលទីតាំងឃ្លាំងបញ្ចាំ គឺធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ប៉ុន្តែដែលមានការផ្អាកមួយរយៈនេះ ដោយសារតែពុំមានកន្លែងគ្រប់គ្រាន់សម្រាប់ស្តុកម៉ូតូដែលត្រូវបានរហូត។ លោក សូមធ្វើការឱ្យចប់មួយករណីនេះសិន និងបន្តចុះត្រួតពិនិត្យនៅទីតាំងផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ។

លោកអភិបាលរង រាជធានី បានបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការកន្លងមក កម្លាំងអាជ្ញាធរបានដកហូតម៉ូតូបានជាង ១០០០គ្រឿង។ ដូច្នេះនៅព្រឹកថ្ងៃនេះ បានដកហូតម៉ូតូចំនួន ២៦២ គ្រឿង ប្រគល់ជូនប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹង និងនៅសល់ម៉ូតូជាង ៩០០ គ្រឿងបន្តទៀត ស្តុបនៅឃ្លាំង OCIC។ សូមឱ្យប្រជាពលរដ្ឋប្រញាប់ដាក់ពាក្យបណ្ដឹងបន្ត ដើម្បីអាជ្ញាធរបានត្រូវពិនិត្យ និងប្រគល់ម៉ូតូជូន៕
អត្ថបទ៖ សុខា


-
សន្តិសុខសង្គម៦ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


