សន្តិសុខសង្គម
ផ្ដន្ទាទោសស្ត្រីលក់ដីខ្យល់ ដាក់ពន្ធនាគារ២ឆ្នាំ បង្គាប់ឱ្យសងប្រាក់ជាង៥លានដុល្លារ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក ស សំណាង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើបណ្ដឹងទាស់របស់ជនជាប់ចោទឈ្មោះ ទួន សេរីលក្ខិណា ភេទស្រីអាយុ៥៩ឆ្នាំ ដែលបានប្តឹងទាស់នឹងសាលក្រមកំបាំងមុខដែលផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ ពីបទឆបោក រឿងទិញលក់ដី ផ្ទះ ខ្យល់ ក្រោយពីបញ្ចប់សវនាការលោកចៅក្រមសម្រេចតម្កល់សាលក្រមនៅដដែលតែកែប្រែសំណង ដោយឲ្យជនជាប់ចោទសងសំណងជំងឺចិត្តចំនួន២២៨៧៥០០ដុល្លារ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក ស សំណាង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការប្រកាសសាលក្រមកំបាំងមុខផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ទួន សេរីលក្ខិណា ភេទស្រីអាយុ៥៩ឆ្នាំ មានទីកនែ្លងកំណើតនៅក្រុងភ្នំពេញ និងមានទីលំនៅផ្ទះលេខ៤ឈ ផ្លូវរថភ្លើង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងផ្ទះលេខ១៨ ផ្លូវលេខ១ បុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដាក់ពន្ធនាគារកំណត់២ឆ្នាំ ពីបទ ឆបោក ( លក់ដី ផ្ទះខ្យល់) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣៥B ផ្លូវលេខ៦០៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
សាលក្រមនេះ ក៏សម្រេចឲ្យជនជាប់ចោទឈ្មោះ ទួន សេរីលក្ខិណា ភេទស្រីអាយុ៥៩ឆ្នាំ សញ្ជាតិខ្មែរ សង់ប្រាក់ទៅជនរងគ្រោះរងគ្រោះដោយមានមេធាវីតំណាងចំនួន៥៥៥០០០០ (ប្រាំលានប្រាំសែនប្រាំម៉ឺនដុល្លារអាមេរិក) និងជំងឺចិត្តនិងការខូចខាតចំនួន៥០០.០០០ (ប្រាំសែនដុល្លារអាមេរិក)។ សាលក្រមនេះក៏បានទុកសិទ្ធិឲ្យជនជាប់ចោទរយៈពេល១ខែដើម្បីប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់៕
ដោយ ៖ មករា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


