Connect with us

សន្តិសុខសង្គម

មន្រ្តីនគរបាល ចុះអប់រំពីវិធានការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដល់ពលរដ្ឋទូទាំងប្រទេស

បានផុស

នៅ

មន្ត្រីនគរបាល នៅរាជធានីភ្នំពេញទាំងអស់ និងតាមបណ្តាខេត្តនានា បានបន្តសកម្មភាពចុះអប់រំពីវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេស បន្ទាប់ពីមានកិច្ចប្រជុំដោយ លោក ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំនោះ ស ថេត បានលើកឡើងថា  ក្នុងរយៈពេល ០៩ខែ ឆ្នាំ២០២៣ និងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ កិច្ចការងារពង្រឹងច្បាប់ចរាចរណ៍នៅតែបន្តជានិច្ច ដើម្បីកុំឱ្យពលរដ្ឋនៅភ្នំពេញ នៅតាមបណ្តាខេត្តមានការស្រពិចស្រពិល យល់ច្រឡំ ហើយអនុវត្តខុស ព្រោះការរៀបចំច្បាប់ចរាចរណ៍ គឺដើម្បីលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ បង្កើននូវសណ្តាប់ធ្នាប់គ្រប់ពេលធ្វើដំណើរក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះ បើតាមខ្លឹមសារក្នុងកិច្ចប្រជុំ ដែលផ្សព្វផ្សាយតាមរយៈហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុន។

ក្នុងខ្លឹមសារនោះ លោក ស ថេត បានបញ្ជាក់ថា៖ “ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេសឱ្យកាន់តែល្អ និងមានប្រសិទ្ធភាពនោះ ក្រុមការងារត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានទូលំទូលាយ ហើយគ្រប់មន្ត្រីនគរបាលចរាចរណ៍ត្រូវអនុវត្តវិន័យ បំពេញការងារប្រកបដោយតម្លាភាព សុក្រិត្យភាព វិជ្ជាជីវៈ និងក្រមសីលធម៌”។

លោក ស ថេត បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាទាំងអស់នេះ និងរឹតបន្តឹងច្បាប់ឱ្យបានខ្លាំង និងប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរម្តងៗ។ ជាមួយគ្នានេះ លោកក៏បានណែនាំដល់មន្ត្រីនគរបាល បន្តពង្រឹងសម្រួលចរាចរណ៍ដល់សិស្សានុសិស្សពេលចេញចូលសាលារៀន ឱ្យបានជាប់ជាប្រចាំចាប់ពីថ្នាក់ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ កុំឱ្យមានគ្រោះថ្នាក់។

បន្ទាប់ពីមានកិច្ចប្រជុំណែនាំ និងវិធានការក្នុងចុះអប់រំ និងពង្រឹងច្បាប់ចរាចរណ៍ដល់ពលរដ្ឋនេះឃើញថា មន្ត្រីនគរបាល នៅរាជធានីភ្នំពេញ តាមខណ្ឌនីមួយៗ និងតាមបណ្តាខេត្ត បានចាប់ផ្តើមបន្តអនុវត្តវិធានការជាបន្តបន្ទាប់ តាមការណែនាំរបស់លោក ស ថេត ដើម្បីសម្រួល និងថែរក្សាសុខសុវត្ថិភាពរបស់ប្រជាជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម