សន្តិសុខសង្គម
រំដោះជនរងគ្រោះ២នាក់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចាប់ជំរិត
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនជនសង្ស័យយកទៅសួរនាំ ពាក់ព័ន្ធករណីចាប់ជំរិតមនុស្សនិងរំដោះជនរងគ្រោះ២នាក់ កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវាត់ក្រុងទី៣ ចំណុចភ្លើងស្តុប កែងផ្លូវបេតុងវត្តអង្គត្រគៀត ក្នុងភូមិកន្ទោកត្បូង (ហៅភូមិត្រាំស្លឹក) សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានជុំវិញករណីខាងលើ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវមុខសញ្ញាចាប់បង្ខាំងមនុស្សជំរិតទារប្រាក់ បង្កឡើងដោយជនសង្ស័យជាជនជាតិចិនមួយក្រុមគ្នា៣នាក់ ចាប់បង្ខាំងជនជាតិវៀតណាម២នាក់ ឪពុកនិងកូនស្រី ដឹកតាមរថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BX-2282 ទៅឈប់តាមផ្លូវនៅមុខព្រលានយន្តហោះពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ គម្រាមជនរងគ្រោះ បង្ខំឱ្យក្រុមគ្រួសារផ្ញើលុយឱ្យពួកគេ ជាថ្នូរនឹងការដោះលែង តែមិនទាន់បានសម្រេចផង ឃើញកម្លាំងអាវុធហត្ថ ជនសង្ស័យបានបើករថយន្តរត់គេចទៅតាមផ្លូវជាតិលេខ៣ ត្រូវបានកម្លាំងប្រដេញតាម បត់ចូលតាមផ្លូវវត្តគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ឡើងទៅលើផ្លូវ៦០ម៉ែត្រ ក្រវាត់ក្រុងទី៣ បត់ឆ្ពោះទៅជើង កម្លាំងបន្តដេញតាម ធ្វើឲ្យជនសង្ស័យ បើករថយន្តដេញកៀររថយន្តរបស់អាវុធហត្ថ ហើយបាញ់គំរាម ដើម្បីបើករត់គេចខ្លួន ធ្វើឲ្យកម្លាំងសមត្ថកិច្ចផ្ទុះអាវុធតបត ដោយបាញ់បំបែកកង់រថយន្តជនសង្ស័យបែកអស់២គ្រាប់ រួចដេញបុកកៀរឱ្យឈប់ ត្រង់ចំណុចភ្លើងស្តុប ភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល ចូលចាប់ខ្លួនជនសង្ស័យបាន១នាក់ ចំណែក២នាក់ទៀតសុទុះលោតចុះរត់គេចខ្លួនបាត់ រំដោះបានជនរងគ្រោះ២នាក់ឪពុកនិងកូនស្រី បានដោយសុវត្ថិភាព។

ក្នុងហេតុការណ៍ខាងលើ រថយន្តរបស់មន្ត្រីអាវុធហត្ថខូចខាត២គ្រឿង រថយន្តរបស់ជនសង្ស័យខូចខាតផងដែរ តែមិនបង្កឲ្យអ្នកណារងរបួសឡើង។ ក្រោយចាប់ខ្លួនបានជនសង្ស័យ រំដោះបានជនរងគ្រោះ រួមទាំងវត្ថុតាង នាំយកទៅទីបញ្ជាការការអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី និងស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកបន្តទៀត៕
ដោយ ៖ សុខា





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


