សន្តិសុខសង្គម
មនុស្ស ១២ នាក់ស្លាប់ និងរបួសដោយសារគ្រោះទឹកជំនន់
មនុស្សចំនួន ១២ នាក់ បានស្លាប់ និងរបួសដោយសារគ្រោះទឹកជំនន់នៅក្នុងរយៈពេល ៩ ខែឆ្នាំ ២០២៣នេះ។

បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា នៅក្នុងរយៈពេល ៩ ខែឆ្នាំ ២០២៣ ដំណាំស្រូវជាង ២ ម៉ឺន ហិកតា (២២ ៧១៣) រងការប៉ះពាល់ដោយសារទឹកជំនន់ ខណៈជាង ៤ ពាន់ហិកតា (៤ ៥៨៣) ត្រូវខូចខាតទាំងស្រុង។

របាយការណ៍ដដែលបង្ហាញថា គិត្រឹមថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ ដំណាំស្រូវចំនួន ២២ ៧១៣ ហិកតា រងផលប៉ះពាល ក្នុងនោះ ស្រូវ ៤ ៥៨៣ ហិកតា ខូចខាតទាំងស្រុង។
ក្រៅពីនេះ ជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេ ក៏បានបង្កឱ្យមនុស្សស្លាប់ ចំនួន ៦ នាក់ របួស ៦ នាក់ និងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ១៥ ៥៤៩ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។
គិតចាប់ពីថ្ងៃទី ១២ ខែកញ្ញា រហូតដល់ថ្ងៃទី ០៣ ខែតុលានេះ ស្ថានភាពទឹកភ្លៀង មានបរិមាណច្រើន និងបង្កឱ្យមានទឹកជំនន់ នៅខេត្តមួយចំនួនរួមានខេត្ត ព្រះវិហារ ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តសៀមរាប។
ខេត្តដែលនៅជន់លិចមានខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តពោធិ៍សាត់ដែលស្រកជិតអស់ដោយសារលែងមានភ្លៀងបន្ថែម។
នៅខេត្តកំពង់ធំ ប៉ះពាល់ក្រុងស្រុក ២៩ ឃុំសង្កាត់ និងប្រជាជនជាង ៦ ពាន់គ្រួសារ ផ្ទះ ២៧០៥ ខ្នង និងស្រូវ ៣៥៦២ គ្រួសារ និងជម្លៀស ២១៣ គ្រួសារ។
ខេត្តពោធិ៍សាត់ប៉ះពាល់ ៤ ក្រុងស្រុក ស្មើនឹង ២៥ ឃុំសង្កាត់ ប៉ះពាល់ប្រជាជនចំនួន 8 601 គ្រួសារ ផ្ទះ ៧ ៤៨១ ខ្នង ជម្លៀស ១ ៣៨៨ គ្រួសារ បានត្រឡប់ទៅផ្ទះជាង ៥០០ គ្រួសារ ស្រូវប៉ះពាល់ ៦ ៣៥១ ហិកតា និងដំណាំ ជាង ២ ពាន់ហិកតា៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


