សន្តិសុខសង្គម
ឃាត់ខ្លួនមន្ត្រីនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ម្នាក់ និងប្រជាការពារ២នាក់ ក្រោយគាបយកលុយពីយុវជន៥នាក់
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះម្នាក់ជាមន្ត្រីនគរបាល នៃប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ និង២នាក់ទៀតជាប្រជាការពារ ក្រោយពីធ្វើសកម្មភាពគាបយកលុយពីយុវជន៥នាក់នៅពេលយប់។

យោងតាមរបាយការណ៍របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០មករានេះថា បន្ទាប់ពីធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ កម្លាំងបានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ០១នាក់ រួមនិងប្រជាការពារចំនួន០២នាក់ទៀត ពីបទ កំហែងយកប្រាក់។

ជនសង្ស័យដែលឃាត់ខ្លួនមាន ១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិ ខ្មែរ។ ២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទ ប្រុស ជនជាតិ ខ្មែរ។ ៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣។
ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យនៅសេសសល់មួយចំនួនទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធី។

សូមបញ្ចាក់ថា កាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ មានការចែករំលែកនូវព័ត៌មានមួយអំពីករណីយុវជនចំនួន៥នាក់ត្រូវបានជនសង្ស័យមួយក្រុមមានឯកសណ្ឋានជាកម្លាំងនគរបាលចាប់ឃាត់ម៉ូតូ និងគាបយកលុយរបស់ពួកគេនៅតាមដងផ្លូវនៅគោលដៅខាងមុខដេប៉ូសាំងតេលា ផ្លូវចោមចៅ (ផ្លូវវេងស្រេង) ក្នុងភូមិសាស្ដ្រសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ក្នុងករណីនេះ បើតាមការចែកចាយនៅលើបណ្ដាសង្គម ក្រុមជនសង្ស័យបានតម្រូវឲ្យយុវជនទាំងនោះបញ្ចាំចញ្ជៀន និងទូរស័ព្ទដើម្បីយកលុយមកឲ្យពួកខ្លួនទៀតផង។

បន្ទាប់ពីបានឃើញព័ត៌មាននេះ សមត្ថកិច្ចបានកោះហៅយុវជនទាំង៥នាក់មកសួរនាំបំភ្លឺ តែត្រូវបានយុវជនទាំង០៥នាក់ប្រាប់ថា មិនមែនសមត្ថកិច្ចប៉ុស្តិ៍ននគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យនោះទេ ដោយសារពួកគេមិនច្បាស់ថាជាសមត្ថកិច្ចខាងណានោះឡើយ៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


